ពិតទេ!​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ លោក ឃុត ឡូ អធិការរងជាអ្នកកាង ស្តេចក្រាញ់ និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ

ពិតទេ!​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ លោក ឃុត ឡូ អធិការរងជាអ្នកកាង ស្តេចក្រាញ់ និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ
ចេញផ្សាយ៖២៣/០៦/២០២២
(ខេត្តតាកែវ )៖ពិតទេ! ប្រភព​បែកធ្លា​យ​បាន​អោយ​ដឹង​ថា​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ខេត្តតា​កែវ​ មាន​ដូចជា​សង្វៀន​ជល់មាន់ ​វង់​អាប៉ោង​ និង​ជល់មាន់​តាម​ទូ​រទស្សន៍ ដោយ​ណាត់​ភ្នាល់​ស៊ី​សង​​លុយរាប់​លាន ​កំពុងពេញនិយម​ហើយ​ពួកគេ​បើក​បាន​យ៉ាង​រលូន ​គឺ​ប្រើ​ឈ្មោះ​មេ​ ឡូ ។
ប្រភព​បាន​បន្ត​អោយ​ដឹង​ទៀត​ថា​ ឈ្មោះ​ពៅ​ បាន​បើក​សង្វៀន​ជល់មាន់១កន្លែង​ តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង​ ស្ថិតនៅ​ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ លេង​ភ្នាល់​រាល់ថ្ងៃ​ តែ​នៅពេល​អ្នក​​កាសែ​ត​ទៅដល់​ពួកគេ​ប្រាប់​អ្នកកាសែត​ថា ​ទីតាំង​នេះ​ជា​របស់​លោក​ឃុ​ត ឡូ​ អធិការរង​ស្រុក​បាទី​ ចង់​ថត​អី​ថត​ទៅ​ផ្សាយ​អី​ផ្សាយ​ទៅ​ មា​នការ​អី​លោក​ឃុ​ត ឡូ​ ជា​អ្នក​ដោះស្រាយ​ ។
 
ប្រភព​ច្បាស់ការ​ណ៍​បាន​បញ្ជាក់​ទៀត​ថា​ ទីតាំង​ជល់មាន់​អន​ឡាញ​ដ៏​ធំ​មួយទៀត​ជា​របស់​ឈ្មោះ
​ម៉ុ​ក ជា​មន្ត្រី​ប៉េ​អឹ​ម​ចូល​និវត្ត​ន៍​ នៅ​កណ្ដាលវាល​ស្រែ​នៃ​ឃុំ​កណ្ដឹង​​ក៏​យក​ឈ្មោះ​លោក ​ឃុ​ត ឡូ​ នេះ​ទៅ​កាង​អោយ​ដែរ​។ និយាយ​ពី​វង់​អាប៉ោង​របស់​ឈ្មោះ​ជង​ នៅក្នុង​ទឹកដី​ឃុំ​ពត់សរ​ ស្រុក​បាទី​ ក៏​បែក​ធ្លាយ​ថា ​លោក​ឃុ​ត ឡូ​ ជា​អ្នក​កាង​អោយ​ដែរ​ និយាយ​អោយ​ចំ​សេដ្ឋកិច្ច​វង់ល្បែង១ស្រុក​បាទី​គឺជា​របស់​លោក​ឃុ​ត ឡូ​ ទាំងអស់​ ។
 
ប្រភព​បាន​បន្ត​ទៀត​ថា​ ហេតុផល​អ្វី​បាន​ជា​លោក​ឃុ​ត ​ឡូ ​អធិការរង​ស្រុក​បាទី​ ក្ដោប​សេដ្ឋកិច្ច​វង់​ល្បែង​បាន ១-លោក​ឃុ​ត ឡូ​ ជា​អ្នក​ញៀន​ល្បែង​គ្រប់​ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង ​ជា​អ្នក​ណាត់​ក្រុម​អ្នក​ញៀន​ល្បែង​អោយ​មកលេង​តាម​គោល​នៃ​ទីតាំង​ដែល​បាន​បង្កើត​រួចហើយ ​បើ​លោក​ឃុ​ត ឡូ​ ណាត់និង​បើក​អោយ​លេង ​គឺ​ក្រុម​អ្នកលេង​មាន​ភាព​កក់ក្ដៅ​ធានា​ថា​ មាន​សុ​វត្តិភាព​ព្រោះ​អ្នក​ដែល​បង្ក្រាប​ល្បែង​ស៊ីសង​ឈ្មោះ​ឃុ​ត ចិ​ត្ត្រា អធិការរង​ព្រហ្ម​ទណ្ឌ័​ស្រុក​បាទី​ ជា​កូនប្រុស​បង្កើត​របស់​លោក​ឃុ​ត​ ឡូ​ដូច្នេះ ​នេះ​ជា​សេ​នារិ​យោ​ល្បែង​ក្នុង​ស្រុក​បាទី​ទាំងមូល​ ។
 
ពាក់​ពន្ធ័​ករណី​ខាងលើ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ឆាយ កែ​វម​ន្នី​ អធិការ​ស្រុក​បាទី​បានទេ​ ព្រោះ​លោក​មានទម្លាប់​មួយ​មិន​ទទួល​លេខ​ទូរ​សព្ទ័​អ្នកកាសែត​ទេ ​តែ​កន្លងមក​លោក​ធ្លាប់​អោយ​ដឹង​ថា ​លោក​មិន​ប៉ះពាល់​លុយ​ល្បែង​ទេ​ដឹង​ថា​ មាន​លេង​កន្លែងណា​លោក​ដាក់​កំលាំង​ចុះទៅ​ភ្លាម ​។
 
ជុំវិញបញ្ហាខាងលើនេះសង្ឃឹមលើលោកឧត្តមសេនីយ៌ត្រី ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងត្រួតពិនិត្យ បង្ក្រាប ករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ។
 
បើមិនបង្ក្រាបទេ ពលរដ្ឋនិងអស់ជំនឿលើសមត្ថកិច្វនគរបាល ដែលជាមន្ត្រីអនុវត្តច្បាប់ បែរជាយកតួនាទី ទៅបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ