រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ថ្ងៃចេញផ្សាយៈ ខែមិថុនា 13, 2025
ដោយ PY-NEWS 
(ស្រុកឈូកខេត្តកំពត)
លោកសៅមឿន អភិបាលស្រុកឈូកបានបណ្ដាញព័ត៌មានស្រុកឲ្យដឹងថា រដ្ឋបាលស្រុកបាន ប្រជុំផ្សព្វផ្សាយ និងជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋ ជិតមួយខែហើយ មិនឱ្យធ្វើដំណើរ ចេញចូលក្នុងការដ្ឋាននោះទេ ព្រោះផ្លូវចេញចូលក្នុងការដ្ឋាន មានរណ្ដៅ ខ្លាចពួកគាត់ធ្វើដំ ណើរទៅជួបនឹងបញ្ហាផ្សេងៗដល់អាយុជីវិត អញ្ចឹងហើយបានជាអាជ្ញាធរសម្រេ ចចិត្តឲ្យពួកគាត់ធ្វើដំណើរតាមផ្លូវវៀង នេះបើយោងតាមសេចក្ដី.ជូនដំណឹងស្ដីពី ការបញ្ជៀស ការធ្វើចរាចរណ៍ គ្រប់ប្រភេទលើកំណត់ផ្លូវប្រវែង ២០០ ម៉ែត្រស្ថិតនៅក្នុងភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូកខេត្តកំពត រដ្ឋបាលស្រុកឈូក សូម ជម្រា បជូនដំណឹង ដល់បងប្អូនប្រ ជាពលរដ្ឋ ទាំងអស់ក្នុងភូមិត្រ ពាំងគគី ឃុំល្បើក ស្រុកឈូក ខេត្ត កំពត ឲ្យបានជ្រាបថា បច្ចុប្បន្ននៅក្នុងទីតាំងភូមិសាស្ត្រ ព្រំប្រ ទល់ ភូមិត្រពាំងថ្ម និងភូមិត្រពាំងគគីរ មានរថយន្តធន់ធំ គ្រឿងចក្រជាច្រើនគ្រឿង បាននិងកំពុងធ្វើចរាចរណ៍ ជាពិ សេស កាជីករណ្ដៅមានជម្រៅជ្រៅ នៅជិតផ្លូវ ដែលបងប្អូន ប្រជាពល រដ្ឋ ធ្វើដំ ណើរឆ្លងកាត់ ភូមិត្រ ពាំងគគី និងភូមិត្រពាំងថ្ម ឃុំរល្បីក ស្រុកឈូក ខេត្តកំពត ។
ដើម្បីធានាបាននៅសុវត្ថិភាព ការបង្ការគ្រោះថ្នាក់ផ្សេងៗដល់បងប្អូន ប្រជាពល រដ្ឋ ដែលកំពុងធ្វើដំណើរឆ្លងកាត់ តំណាត់ផ្លូវក្រាលគ្រោះក្រហម។
ពីចំណុចទំនប់កុកបព្ជាន់ ឆ្ពោះទៅកាន់រោងអាក្រាក់ ដែលជាប់ព្រំប្រ ទល់ភូមិត្រពាំងគគីរ និងភូមិត្រពាំងថ្ម ឃុំល្បេីក ស្រុកឈូក ខេត្តកំពត អាជ្ញាធរមានស មត្ថកិច្ចនិងធ្វើការបញ្ជៀស ការធ្វើចរាច រណ៍របស់បងប្អូន ប្រជាពលរដ្ឋ នៅទីតាំងផ្លូវថ្មីនៅផ្នែកខាងជើងផ្លូវចាស់ ដែលរដ្ឋ បាលស្រុក បានធ្វើការជួសជុលរួចរាល់ និងអនុញ្ញាត ដល់រដ្ឋបាល ឃុំល្បេីក ធ្វើ ការបិទកំណាត់ផ្លូវប្រវែង 200 ម៉ែត្រ ក្នុងភូមិសាស្ត្រ នៃការធ្វើប្រតិបត្តិការ មានរថយន្តធន់ធំ គ្រឿងចក្រជាច្រើនគ្រឿង បាននឹងកំពុង ធ្វើចរាចរណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន ការជូន ដំណឹងជាថ្មី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពល រដ្ឋ ទាំងអស់មេត្តាជ្រាប យោគយល់ អធ្យា ស្រ័យ និងបញ្ជៀ សការ ធ្វើដំណើរ ឆ្លង កាត់កំណាត់ ផ្លូវខាងលើ ទៅតាមការណែ នាំ របស់អាជ្ញាធរ មានសមត្ថកិច្ច ដោយអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលឃុំល្បេីក ប៉ុស្តិ៍រដ្ឋបាលឃុំល្បើកនិងអាជ្ញាធរ ពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំ ទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មាន ថ្មីៗ

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្ត.....
រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ