លោកហូ ជីវ៉ៃ ជាមេឈ្មួញជើងចាស់វស្សា ដឹកផលអនុផលព្រៃឈើខុសច្បាប់ នៅខេត្តរតនគិរី ចាប់ផ្តើមម្តងទៀតហើយ

លោកហូ ជីវ៉ៃ ជាមេឈ្មួញជើងចាស់វស្សា ដឹកផលអនុផលព្រៃឈើខុសច្បាប់ នៅខេត្តរតនគិរី ចាប់ផ្តើមម្តងទៀតហើយ
ចេញផ្សាយ៖១៨/០៦/២០២២
PY-News
(ខេត្តរតនគីរី) ÷ លោកហូ ជីវ៉ៃ ជាមេឈ្មួញជើងចាស់ដឹកផលអនុផលព្រៃឈើ ខុសច្បាប់បានសំរាកដឹងឈើខុសច្បាប់មួយដង្ហើមចង្រឹត ពេលនេះបានស្គាល់ចិត្តស្គាល់ថ្លើមជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ទើបតែតែងតាំងថ្មី ឥលូវបានបើកភ្លើងខៀវឱ្យលោកហូរ ជីវ៉ៃ ដឹកជញ្ជូនឈើខុសច្បាប់សារជាថ្មី
ចេញពីស្រុកអណ្ដូងមាស ស្រុកវើនសៃ ស្រុកកោះញែក ចេញទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ មេឈ្មួញជើងខ្លាំងរូបនេះ ហុងស៊ុយឡើងខ្ពស់ត្រដែតហើយ ឆ្លងឆ្នាំសកល រួចចូលឆ្នាំថ្មីនេះ ។
 
ព្រោះអីមុននិងធ្វើសកម្មភាពរលូនដោយជោគជ័យ របស់មេឈ្មួញហូ ជីវ៉ៃ ទៅបាន ដោយសារតែលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជារួចហើយថាបើមានស្ថាប័នណាផ្សេងៗចូលមកមូលដ្ឋានយើង ត្រូវសួរនាំអោយបានច្បាស់លាស់ អ្នកកាសែតជជុះ ទោះបីអាវុធហត្ថ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវតែហៅមកសួរនាំ អាវុធហត្ថខ្លះហួសបេសកម្ម គឺមិនអោយធ្វើសកម្មភាពអ្វីនៅក្នុងមូលដ្ឋានយើងបានឡើយ រីឯអ្នកកាសែតជជុះដូចគ្នាដែរ នេះជាសំណេរ ដែលត្រួសត្រាយផ្លូវ ដើម្បីអោយមេឈ្មួញជើងខ្លាំងហូ ជីវ៉ៃ ដំណើការដោយរលូន ឆ្ពោះទៅកាន់ប្រទេសវៀតណាមដោយសុវត្ថិភាព។
 
បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរី សូមសំណូមពរ ទៅឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ សូមឯកឧត្តម មេត្តាចាត់វិធានការ ស៊ើបអង្កេតមកលើ មេឈ្មួញជើងខ្លាំង ដែលកំពុងតែកម្រើកឡើងវិញនៅ គណ:ពេលដែលឆ្លងឆ្នាំ កន្លងមកនេះ នៅក្នុងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ ខាងលើនេះ ក៏មានឈ្មោះមករា ម្នាក់ដែរ មានឡានសាំយ៉ុងចំនួន៤គ្រឿងកំពុងតែសម្រុកដឹកចេញពីស្រុកវើន សៃ ដូចគ្នា៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ