ក្រុមហ៊ុនចំការចេក ហ័ងអាញ់ វៀតណាម បានស្តុបទឹកទុកមិនប្រយ័ត្នបណ្ដាលឲ្យបាក់ទំនប់ជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅក្រុងបានលុង ខេត្តរតនៈគីរី

ក្រុមហ៊ុនចំការចេក ហ័ងអាញ់ វៀតណាម បានស្តុបទឹកទុកមិនប្រយ័ត្នបណ្ដាលឲ្យបាក់ទំនប់ជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះនៅក្រុងបានលុង ខេត្តរតនគិរី
PY-News ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2022 
កណ្ដាល៖ ក្រុមហ៊ុនចំការចេកឈ្មោះ ហ័ងអាញ់ វៀតណាម បានស្តុបទឹកទុកមិនប្រយ័ត្នបណ្ដាលឲ្យបាក់ទំនប់ជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
 
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទឹកដីក្រុមហ៊ុនហ័ងអាញ់ វៀតណាម ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ពិតជាមានហេតុការណ៍ទឹកជន់លិចជម្រករស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ប៉ុន្តែសម្រាប់ឃុំ ស្រុក ខេត្ត ស្ងាត់ព័ត៌មានដូចចោរលួចសេះ។
 
នេះបើតាមលោក សេក ហៃ អភិបាលក្រុងបានលុងបានប្រាប់ដល់សារព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា ពិតជាមានករណីទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋប្រាកដមែន ប៉ុន្តែទឹកជំនន់ដែលធ្វើឲ្យលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចំការចេកដោយសារក្រុមហ៊ុនបានស្តុបទឹកទុក ប៉ុន្តែដោយសារមេឃមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ ជាហេតុធ្វើឲ្យទឹកហូរគ្របមកលិចផ្ទះសម្បែងរបស់ប្រជាជន។
 
ជាមួយគ្នានោះលោកអភិបាលក្រុងបានលុងបន្តថា ត្រឹមតែ២ម៉ោងប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់ ហើយប្រជាពលរដ្ឋអត់មានប៉ះពាល់អ្វីនោះទេ ព្រោះអាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋទាន់ពេល មិនឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គ្រាន់តែខួចខាតផ្ទះសម្បែងជាង១០០ផ្ទះ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។
 
លោក សេក ហៃ បានបន្ថែមទៀតថា ជុំវិញករណីនេះ លោកនឹងឲ្យជំនាញធ្វើការស្រង់ស្ថិតិឲ្យបានជាក់លាក់ និងស្នើសុំទៅខាងកាកបាទក្រហមជួយជាជំនួយដល់ពួកគាត់ និងពិភាក្សាជាមួយក្រុមហ៊ុនដើម្បីឲ្យក្រុមហ៊ុនជួយពួកគាត់រកទីទួលមានសុវត្ថិភាពដើម្បីសាងសង់លំនៅដ្ឋានជូនពួកគាត់៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ