ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ និយោជិតជាង២០០នាក់ នៅក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា
ថ្ងៃចេញផ្សាយៈ May 20, 2022
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលរងខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករនិយោជិតជាង២០០នាក់ នៅក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ឈឹម កាន អភិបាលរងខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជូនដល់បងប្អូនកម្មករនិយោគជក និយោជិតទាំងអស់ ដែលកំពុងមប្រើការងារនៅក្នុងក្រុមហ៊ុន ឌី ធី ស៊ី គ្រុប ក្នុងស្រុកពេជ្រាដា នៅក្នុងខេត្តមណ្ឌលគិរី។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងឳកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ ក្រោមប្រធានបទឆ្នាំនេះ សន្តិភាព សុខភាព និងសន្តិសុខការពារ » ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និង មានតម្លៃ ជាសាកល ពិសសេ សម្រាប់ប្រទេសកម្ពុជា ដែលធ្លាប់ទទួលបានការញាំញី ដោយសង្រ្គាម បំផ្លេចបំផ្លាញដោយខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាសន្តិភាពទេ ទើបមានការអភិវឌ្ឍ បង្កើតការងារ ស្ថិរភាពការងារ និង សន្តិសុខការងារ ក្នុងបរិបទ ជំងឺកូវីដ-១៩ ។
លោក អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឫេកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា ដើម្បីអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល មន្ទីរ បានចូលរួមលើអាទិភាពសំខាន់ៗរួមមាន៖ ជំរុញការបង្កើនឳកាសការងារ ធានាលក្ខខណ្ឌការងារល្អប្រសើរ និងពង្រឹងការងារបេឡាជាតិរបបសន្តិសុខសង្គម – អភិវឌ្ឍមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្ត និងផ្តល់សេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋ – ពង្រឹងអភិបាលកិច្ចល្អ និងពង្រឹងសមធម៌យ៉េនឌ័រ។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានផ្តល់លិខិតថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុន សហគ្រាស ដែលចូលរួមចំណែកលើកិច្ចការងារនេះ និងបានផ្តល់ជាសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ជូនដល់កម្មករ កម្មការី ចំនួន ២២០នាក់ផងដែរ៕