លោកស្រី​មេធាវី ហ៊​ន ណា​រី ឧបត្ថម្ភ​អាវ និង​មួក គណបក្ស​ប្រជាជន​កម្ពុជា ដល់​ក្រុមការងារ​ចុះជួយ​ភូមិ​អង្គរជ័យ​លើ

លោកស្រី​មេធាវី ហ៊​ន ណា​រី ឧបត្ថម្ភ​អាវ និង​មួក គណបក្ស​ប្រជាជន​កម្ពុជា ដល់​ក្រុមការងារ​ចុះជួយ​ភូមិ​អង្គរជ័យ​លើ
ថ្ងៃចេញផ្សាយៈ May 20, 2022
ភ្នំពេញ​: ក្នុងឱកាស​ឃោសនាបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០២២​នេះ លោកស្រី​មេធាវី ហ៊​ន ណា​រី សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​ឧបត្ថម្ភ​អាវ និង​មួក គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥០ ដល់​ក្រុមការងារ​ចុះជួយ​ភូមិ​មួយ នៃ​ខេត្ត​កំពង់ចាម ដែល​សមាជិក​ស្ទើរតែ​ទាំងអស់ គឺជា​អ្នកសារព័ត៌មាន និង​ស្រលាញ់​ប្រទេសជាតិ​។
 
​បន្ទាប់ពី​បាន​ជួយ​ដល់​ក្រុម​ការងារ​នេះ​ហើយ លោកស្រី​មេធាវី​ក៏​បាន​ជូ​បពរ​ឲ្យ​សកម្មភាព​ការងារ​ទទួល​បាន​ការ​គាំទ្រំ និង​ស្រលាញ់​ពេញចិត្ត​ក្នុង​ចំណោម​អ្នក​ភូមិ​អង្គរជ័យ​លើ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ព្រោះ​វា​ការងារ​បម្រើ​ជាតិ មាតុភូមិ​។
 
​លោកស្រី បាន​មាន​ប្រសា​ន៍​ដូច្នេះ​ថា «[​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ជា​អាវ និង​មួក​បក្ស​នេះ​) គឺ​ដើម្ប​ជួយ​ទ្រទ្រង់​គណបក្ស​ប្រជាជ​ន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​នាំឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្លាយជា​ប្រទេស​នីតិរដ្ឋ ប្រកប​ដោយ​វិបុលភាព និង​សេចក្តី​ថ្លៃថ្នូរ​លើ​ឆាក​អន្តរជាតិ​»​។ ក្រុម​ការងារ​នេះ​ស្ថិតនៅ​ក្រោម​ក្រសួង​ព័ត៌មាន គឺ​សុទ្ធសឹងតែ​ជា​អ្នកសារព័ត៌មាន ជា​ម្ចាស់​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​ស្ថាប័ន ដែល​ត្រូវបាន​ប្រកាស​តែងតាំង ក្រោម​អធិបតី ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស ដើម្បី​ឈាន​ទៅរក​ជ័យជម្នះ បន្តបន្ទាប់​ថែម​នៅពេល​ខាងមុខ​។
 
​នៅក្នុង​ពិធី​ប្រកាស​នាពេលនោះ ឯកឧត្តម លី វ៉ាន់​ហុង ក៏​បាន​បង្ហាញ​ពី​ភាពជោគជ័យ​របស់​ប្រទសជាតិ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អ ក្នុង​ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ឆាក​អន្តរជាតិ​។
 
​ឯកឧត្តម​បាន​បញ្ជាក់ថា «​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថា្នក់​លេខ​២ នៅលើ​ពិភពលោក​សម្រាប់​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ ដល់​ប្រជាជន​នៅក្នុង​ប្រទេស​»​។ ការលើកឡើង​បែប​នេះ​របស់​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម គឺ​នៅក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​កែសម្រួល​ក្រុមការងារ​គណបក្ស​ចុះជួយ​ភូមិ​អង្គ​លើ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ភូមិ​-​ឃុំ​-​ស្រុក គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ភូមិ​អង្គរជ័យ​លើ​នេះ​។
 
​ឯកឧត្តម លី វ៉ាន់​ហុង បានប្រគល់​សេចក្តី​តែងតាំង​សម្រេច​ថ្មី​ជូន​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ជា​ប្រធាន​ក្រុមការងារ និង​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ ជួយ​ភូមិ​អង្គ​ជយ័​លើ ស្រុក​កោះសូទិន ខេត្ត​កំពុងចាម ដើម្បី​ដឹកនាំ​ចលនា​ការងារ​ជួយ​ប្រជាជន​ក្នុងភូមិ ឲ្យ​ពួកគាត់​កាន់តែ​យល់ច្បាស់​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន ដែល​ស្ថាបនិក​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។
 
​ចំណែក​ឯកឧត្តម​បណ្ឌិត ម៉េង សុភណ្ឌ័ ក្រោយពី​ទទួលបាន​សេចក្តី​តែងតាំង​ជា​ប្រធាន​ក្រុមការងារ បាន​មានមតិ​សំណេះសំណាល និង​ជម្រាបជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​២៥០​នាក់ អំពី​ផែនការ​នានា​របស់​ក្រុមការងារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​មូលដ្ឋាន ដែល​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។
 
​ឯកឧត្តម ម៉េង សុភ័ណ្ឌ ក៏បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផង​ដែរ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ និង​តម្រូវការ​ចាំបាច់ របស់​ប្រជាជន​ភូមិ​អង្គរជ័យ​លើ មានដូចជា តម្លាភាព​ការ​ក្នុង​ការទទួលបាន​សេវាសាធារណៈ បញ្ហា​ពាក់ព័ន្ធ​ផ្លូវច្បាប់ យុត្តិធម៌​សង្គម ភូមិ​មាន​សុវត្ថិភាព ការអប់រំ ពង្រឹង​សមត្ថភាព​ផ្នែក​វិស័យ​កសិកម្ម និង​ជួយ​ស្វែងរក​ទីផ្សារ​របស់​ពួកគាត់ ជាដើម​៕

ព័ត៌មាន ថ្មីៗ

ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្ថរាជធានីភ្នំពេញ!
ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ សិស្សានុសិស្ស ត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះប្រើម៉ូតូ កង់ និងកង់អាគុយ ត្រូវតែពាក់មួកសុវត្ថិភាព!
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
ឯកឧត្តមកិត្តិសង្គហហបណ្ឌិត គន់ គីម អញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី
នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី!
ក្រសួងមហាផ្ទៃ និង UNDP បន្តប្ដេជ្ញាខិតខំធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន