ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សាខាគណបក្ស អនុសាខាគណបក្ស ប្រធានក្រុមគណបក្ស សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ សរុបចំនួន ១៣៨៥រូប

ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាល​ សាខាគណបក្ស​ អនុសាខាគណបក្ស​ ប្រធានក្រុមគណបក្ស​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ សរុបចំនួន​ ១៣៨៥រូប​ 
18/05/202
 
(ភ្នំពេញ) : នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាល​ សាខាគណបក្ស​ អនុសាខាគណបក្ស​ ប្រធានក្រុមគណបក្ស​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ សរុវ​បចំនួន​ ១៣៨៥រូប​ ។ ក្នុងពិធីសំណេះសំណាលនោះដែរ​ ក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១​ ប្រធាន​ អនុប្រធានគណបក្សសង្កាត់បឹងទំពុន១​ និងប្រធានក្រុមការងារចុះជួយភូមិទាំង១១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ។
 
 
ជាកិច្ចចាប់ផ្តេីមលោកប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១​ បានឡេីងអានរបាយការណ៍​ ស្តីពីលទ្ធផលដែលគណបក្សសង្កាត់បានសម្រេចកិច្ចការជាច្រេីនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដូចជាការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ប្រព័ន្ធលូ​ បំពាក់ភ្លេីងបំភ្លឺផ្លូវ​ គិតគូរ​ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានស្ថានភាពទីទាល់ក្រខ្វះខាតផ្នែកជីវភាពផ្ទាល់​ ។ 
 
ជាកិច្ចបន្ទាប់ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១​ បានមានមតិសំណេះសំណាលជាមួយក្រុមការងារទាំងអស់​ ដោយឯកឧត្តម​ បាននាំយកការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់​ ជាពិសេសប្រធានគណបក្សកម្ពុជា​ ដឹកនាំដោយសម្តេចតេជោ​ ដែលបានលះបង់​ ខិតខំ​ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព​ និងការអភិវឌ្ឈន៍​ រីកចម្រេីនដូចសព្វថ្ងៃនេះ​ ។
 
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ តែងតែធ្វេីអ្វីៗដេីម្បីប្រជាជន​ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាជន​ជានិច្ច​ ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់