បុគ្គលម្នាក់ឈ្មោះ នី(ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរការយ៉ាងរលូនក្នុងក្រុងបូកគោគ្មានសមត្តកិច្ចថ្នាក់ណាហ៊ានបង្រ្កាបព្រោះតែបានលាភពីម្ចាស់សង្វៀន

បុគ្គលម្នាក់ឈ្មោះ នី(ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរការយ៉ាងរលូនក្នុងក្រុងបូកគោគ្មានសមត្តកិច្ចថ្នាក់ណាហ៊ានបង្រ្កាបព្រោះតែបានលាភពីម្ចាស់សង្វៀន
...........
កំពត៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង នៅក្នុងភូមិចង្ហោន ឃង្កាត់ព្រែកត្នោតសក្រុងបូគោខេត្តកំពត បុគ្គលម្នាក់ឈ្មោះ នី (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរការយ៉ាងរលូន នៅចំណុចចូលពីផ្លូវជាតិ ចម្ងាយកន្លះគីឡូម៉ែត្រជាប់ផ្លូវរថភ្លេីងក្រោមចំការស្វាយ បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៩ចំនុច របស់រដ្ឋាភិបាល។
     ប្រភពពីព័ត៌មានបានខ្សឹបប្រាប់ថា ចំពោះទីតាំងជល់មាន់ នឹងអាប៉ោងនេះ គឺបើកលេងដុះស្លែរទៅហើយ ម្យ៉ាងវិញទៀតនោះបុគ្គលម្នាក់ឈ្មោះ នី (ម្ចាស់សង្វៀន) រត់ការគ្រប់ច្រកល្អក អស់ហើយ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរ និងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។
   ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់ បៀរនិងអាប៉ោងមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។
     ពលរដ្ឋ មានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នា ជាមួយម្ចាស់ទីតាំង អស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យបុគ្គលម្នាក់ឈ្មោះ នី (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេងទៅវិញ។ ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់ នៃបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋាន ជាដើម។
    ការណីខាងលើនេះអង្គភាពយើងខ្ញុំបានធ្វើការសម្ភាសន៍ជាមួយលោកភី ឌក មេប៉ុស្តិ៍ព្រែកត្នោតលោកបាននិយាយប្រាប់យ៉ាងខ្លីថាចំពោះបញ្ហាសង្វៀនបញ្ជល់មាន់របស់ឈ្មោះនីនេះលោកមិនមានសមត្ថភាពបង្ក្រាបនោះទេគឺត្រូវតែរង់ចាំបទបញ្ជាពីថ្នាក់ក្រុងទើបលោកហ៊ានចុះបង្ក្រាប។
       ចំណែកលោកអធិការក្រុងបូកគោវិញយើងមិនអាចសុំការបំភ្លឺបានទេ។
 
   ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងទាំងនេះផង។
បងប្អូនប្រពលរដ្ឋ មានសង្ឃឹមជឿជាក់លើក លោកឧត្ដមសេនីយ៍ ស្នងការខេត្ដកំពតនិង ឯកឧត្តម អភិបាលខេត្តកំពត នឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងទាំងនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់ រាជរដ្ឋាភិបាល ផង ៕

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង