មុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ !

 មុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ !
 គេហទំព័រ PY-News
 មុននេះបន្តិច មុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ! 
ខេត្តកណ្តាល : ព័ត៌មានបឋម , ! ជនឧក្រិដ្ឋជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន ប៉ុន្តែត្រូវបានតុលាការចេញដីកាចាប់ខ្លួន បានធ្វើសកម្មភាពបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់។ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ! នេះជាការបញ្ជាក់ឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅមុននេះបន្តិច នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ 
លោកស្នងការបានប្រាប់អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន"នគរវត្ត" យ៉ាងដូច្នេះថា, ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន។ ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាជនល្មើសកំពុងស្នាក់នៅទីនោះ។ 
លោកឧត្តមសេនីយ៍ទោស្នងការបន្តថា, អាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញយ៉ាងស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ ជនល្មើសបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ។
កើតហេតុ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល វេលាម៉ោង១២និង៣០នាទី ថ្ងៃទៅ២១ ខែមេសា ឆ្នាំ២០២២នេះ។ 
ជនរងគ្រោះបាត់បង់ជីវិត មេប៉ុស្តិ៍ទួលព្រិច ឈ្មោះ ជុច សុភា និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ដោយឡែកឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ! លោកស្នងការបន្តថា, ខ្ញុំកំពុងដឹកនាំកម្លាំងចុះទៅកន្លែងហេតុ ចំពោះរឿងលម្អិតលោកនឹងផ្តល់បន្ថែមនៅពេលក្រោយ ។

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង