អុញនោះ!ឈ្មួញឈើឈ្មោះ(មករា)កំពុងតែមានប្រជាប្រិយភាពនិងឈានមុខនៅខេត្តរតនៈគិរីខាងដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម

អុញនោះ!ឈ្មួញឈើឈ្មោះ(មករា)កំពុងតែមានប្រជាប្រិយភាពនិងឈានមុខនៅខេត្តរតនៈគិរីខាងដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម

 

ខេត្តរតនៈគិរី៖ ប្រភពបានរាយការណ៍មកថាឈ្មោះ មករា កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីតំបន់ភ្នុំកុក ភូមិទាមក្រោម ស្រុកវើនសៃ ខេត្តរតនៈគិរី មកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម ក្រុងបានលុងទីរួមខេត្តរតនៈគិរី បន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនមានទាក់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។
 
ប្រភពបានបន្ដថា របរដឹកជញ្ជូនឈើ របស់លោក មករា នេះយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនៈគិរីយើងនេះ ដូចជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះ ដែលគេជាទូទៅក្នុងខេត្តរតនៈគីរីហៅថៅកែឈើ(មករា)។
 
ប្រភពបានបន្ដទៀតថាលោកមករា បានសែនព្រេនជួនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។
 
ប្រភពបង្ហើបថា មេការដឹកជញ្ជូនឈ្មោះ មករា នេះប្រើប្រាស់រូបភាពរថយន្តសាំយ៉ុងរហូតដល់ទៅ៤ឬ៦ គ្រឿងឯណ្ណោះ តែគេរត់ការប្រាប់សមត្ថកិច្ច តែពីរគ្រឿងទេមានសមត្ថកិច្ចខ្លះដឹងខ្លះមិនដឹងទេ។ ហើយក្នុងចំណោមរថយន្តទាំង៤ឬ៦គ្រឿងនោះគេប្រើស្លាកលេខដូចៗគ្នាតែមួយ4049ចំនួនពីរគ្រឿងឯប៉ុន្មានគ្រឿងផ្សេងទៀតអត់មានស្លាកលេខទេងាយស្រួលបន្លំភ្នែកសមត្ថកិច្ច និងមហាជនតែមហាជនខ្លះគេមិនខ្វល់ឈឺក្បាលជាមួយឡើយព្រោះរូបភាពដឹកជញ្ជូនបែបនោះជាទម្លាប់ទៅហើយសម្រាប់ខេត្តរតនគិរីនេះដោយគេតែងឃើញរថយន្តសាំយ៉ុងនោះដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់និងវេលាទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវសម្ងំចម្ការស្វាយចន្ទីក្បែរបង្គោលអង់តែនសេវាទូរស័ព្ទ០៩៧ រង់ចាំបារ៉ាសព្រំដែនបើកនៅពេលព្រឹកឡើងនិងធ្វើសកម្មភាពរយៈជាង២ខែមកដល់បច្ចុប្បន្នហើយក្នុងមួយថ្ងៃរថយន្តមួយគ្រឿងមិនក្រោម៥ជើងនោះទេ។
 
មន្ដ្រីប្រចាំការបានខ្សឹបប្រាប់អ្នកសាព័ត៌មានយើងថា រថយន្ដសាំយ៉ុងដែលអ្នករត់ការឈ្មោះ មករា ជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ដឹកឈើមិនមានលក្ខណៈគ្រប់គ្រាន់តាមបច្ចេកទេសច្បាប់ចរាចរណ៍នោះឡើយខុសពីរថយន្តដឹកទំនិញផ្សេងៗទៀត។
ម្យ៉ាងវិញទៀត សមត្ថកិច្ចខ្លះនិយាយត្រង់ៗតែម្តងថារថយន្តដឹកឈើឈ្មោះមករានោះមិនអាចបង្ក្រាបបានទេ ព្រោះសមត្ថកិច្ចគ្រប់ស្ថាប័នគេត្រូវរ៉ូវគ្នារត់ការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រោមយ៉ាងរលូនអស់ហើយបើជំនាញយើងតែឯងបង្ក្រាបវាហាក់ទៅឆ្វេងតែឯងហើយទុកឱ្យគេទៅតាមដំណើរចុះ។
 
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានឡើយ។
 
អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺឬពន្យល់ពីអាជ្ញាធរពាក់ព័ន្ធដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ