តើម្ចាស់ល្បែងភ្នាល់បាល់អនឡាញ ដែលមានយីហោ (ម្លប់ជ្រៃ)មានអំណាចធំប៉ុណ្ណា បានជាបង្ក្រាបមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះបើកដំណើរការទទួលភ្ញៀវចូលលេងបានជាធម្មតា

តើម្ចាស់ល្បែងភ្នាល់បាល់អនឡាញ ដែលមានយីហោ (ម្លប់ជ្រៃ)មានអំណាចធំប៉ុណ្ណា បានជាបង្ក្រាបមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះបើកដំណើរការទទួលភ្ញៀវចូលលេងបានជាធម្មតា…
ចេញផ្សាយ ថ្ងៃទី 14/03/2022
តើម្ចាស់ល្បែងភ្នាល់បាល់អនឡាញ ដែលមានយីហោ (ម្លប់ជ្រៃ)មានអំណាចធំប៉ុណ្ណា បានជាបង្ក្រាបមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះបើកដំណើរការទទួលភ្ញៀវចូលលេងបានជាធម្មតា…
(ភ្នំពេញ) ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ផ្លាកយីហោ (ម្លប់ជ្រៃ) ស្ថិតនៅចំណុចផ្ទះលេខ ៧៨០ តាមបណ្តោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ពេលនេះបានបើកដំណើរការទទួល អ្នកលេងវិញហើយក្រោយពីផ្អាកអស់មួយរយៈមក។
 
 
 
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរ ទីតាំង ខាងលើបានប្រាប់ឱ្យដឹងថា ទីតាំងល្បែងមួយនេះមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចនោះឡើយ ប្រហែលម្ចាស់ទីតាំងគេមានខ្សែធំហើយមើលទៅ បានជាអាចបន្តភ្នាល់លេងធម្មតាឡើងវិញយ៉ាងរលូន ជាពិសេសទីតាំងខាងលើនេះមិនថាយប់មិនថាថ្ងៃនោះទេ គេ ឃើញ មាន មនុស្ស ម្នាចេញ ចូលចាក់ ជាហូរហែ។ប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា ទីតាំងខាងលើនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាបចំនួន២ដងរួចមកហើយ ប៉ុន្តែនៅតែអាចបេីកឡើងវិញបាន ដោយគេសង្ស័យថា ការបង្ក្រាបគ្រាន់តែជាឆាកល្ខោនឲ្យមហាជនបានឃើញនោះទេ ឱ្យការបើកឡើងវិញបានធម្មតាប្រហែលជា មានការបើកភ្លើងខៀវ ពីអាជ្ញាធរជាក់ជាមិនខាន។
 
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរ ជាពិសេស លោក ថេង សុថុល អភិបាលខណ្ឌចំការមន សូមជួយមើលទីតាំងល្បែងស៊ីសងនៅចំណុចខាងលើនេះផង ព្រោះបើតាមដឹងក្នុងមូលដ្ឋាន ខណ្ឌចំការមននេះ មានល្បែងស៊ីសង ភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតជាច្រើនកន្លែង ដែលគេធ្វើការផ្សាយចេញពី(កាស៊ីណូ)កំពុងបើកដំណើរការយ៉ាងរលូន ខណៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែប្រកាសប្រាប់ឱ្យអាជ្ញាធរបង្រ្កាបល្បែងស៊ីសង ក្នុង មូលដ្ឋានរបស់ខ្លួនឲ្យអស់ ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់