ពលរដ្ឋ​សំណូមពរ​សុំ​ឱ្យ​ឯកឧត្តម ថាវ យ៉េន មេបញ្ជាការ​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត​រតនគិរី​ជួយ​ទប់​ស្កាត​ម៉ូតូ​ឈ្មួញ​ឈើ​ឈ្មោះ លាង ដែល​សម្រុក​ជញ្ជូន​ឈើ​ពី​ស្រុក​វើន​សៃ​និង​ឃុំ​ការ​ឡៃ​ស្រុក​អូរ​ចូល​ក្រុង​បាន​លុង​

ពលរដ្ឋ​សំណូមពរ​សុំ​ឱ្យ​ឯកឧត្តម ថាវ យ៉េន មេបញ្ជាការ​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត​រតនគិរី​ជួយ​ទប់​ស្កាត​ម៉ូតូ​ឈ្មួញ​ឈើ​ឈ្មោះ លាង ដែល​សម្រុក​ជញ្ជូន​ឈើ​ពី​ស្រុក​វើន​សៃ​និង​ឃុំ​ការ​ឡៃ​ស្រុក​អូរ​ចូល​ក្រុង​បាន​លុង​
ថ្ងៃចេញផ្សាយៈ February 21, 2022
ខេត្ត​រតនគិរី​: ឈ្មួញ​ឈើ​ឈ្មោះ​លាង បាន​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាមរយៈ​ម៉ូតូ​កែឆ្នៃ​យ៉ាង​គគ្រឹក គ​គ្រេង ពី​ត​បន់​ស្រុក​វើន​សៃ និង​តំបន់​ឃុំ​ការ​ឡៃ​ស្រុក​អូរ​ជុំ ចូល​មក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី ម៉ា​សេរី​ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ករណី​ម៉ូតូ​ឈើ​ដែល​កំពុង​ដឹកជញ្ជូន​ខ្វាត​ខ្វែង​ចូលមកក្នុង​ក្រុង​បាន​លុង មិន​ត្រូវ​គេ​ឃើញ​មាន​សមត្ថកិច្ច​ធ្វើការ​អន្តរាគម៌រឺ​មានវិធា​ន​ការទប់ស្កាត​ឡើយ​។​
 
​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​កែឆ្នៃ​ទាំងនេះ ត្រូនបាន​គេ​ឃើញ​ធ្វើ​ការដឹកជញ្ជូន​ឈើ ចាប់ពី​ក្បាល​ព្រលប់​រហូតដល់​ទាប​ភ្លឺ​ជា​រៀងរាល់​យប់ តាមផ្លូវ​SN​បឹង​កំសាន្ត ក្នុង​សង្កាត់​បឹង​កន្សែង និង​ផ្នែក​ខ្លះទៀត ដឹកឈើ​តាមផ្លូវ​ភូមិ​ធួ​យ​៧ ចូល​មក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​។​
 
​បើទោះជា​យ៉ាងណា​ក្ដី​ក៏​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា វា​នៅតែ​ត្រូវបាន​គេ​បង្ហូរ​ឈើ​ចូល​ក្រុង​បាន​លុង​យ៉ាង​គគ្រឹកគគ្រេង​ពី​តំបន់​ស្រុក​ចំនួន​ពីរ​ខាងលើនេះ​។​
 
​តាម​សេចក្តីរាយការណ៍​ថា វត្ថ​មាន​ឈ្មួញ​ឈើ​ម៉ូតូ​ឈ្មោះ​លាង បាន​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​ចូល​ក្រុង​បាន​លុង​នេះ​ត្រូវ​គេ​ដឹងថា អតីតៈ​ជា​ប្រធាន​អង្គការ​ការពា​រ​ព្រៃឈើ​ក្រៅ​រដ្ឋាភិបាល​១​រូប រស់នៅ​ស្រុក​អូរ​ជុំ​ខេត្ត​រតនគិរី​។​
 
​យ៉ាងណាមិញ នៅ​យប់​ថ្ងៃទី​២០ កុម្ភៈ ២០២២​នេះ ត្រូវបាន​គេ​ជញ្ជូន​ឈើ​ចូល​ក្រុង​បាន​លុង យ៉ាងគំហុក ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​គេ​ប្រាប់ថា ជា​របស់​ឈ្មួញ​ឈើ​ចាស់វស្សា​ឈ្មោះ លាង ត្រូវជា​កូនប្រសា​រលោក តុង​ហាន ហើយ​មាន​ខ្នងបង្អែក​ធំ ជា​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី​ម្នាក់ ចាំ​កាង​មុខរបរ​បទល្មើស​ព្រៃឈើ តាម​ត​រយៈ​ឈើ​ម៉ូតូ​ខាងលើនេះ​។​
 
​បើ​តាម​ប្រជាពលរដ្ឋ​​រស់​នៅ​ស្រុក​អូរ​ជុំ​ថា នៅតាម​ផ្លូវ​គេ​ឃើញ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ របស់​ស្ថាប័ន​ជំនាញ​ជា​ច្រើន​ដែរ តែ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំងនោះ មានន័យ​ត្រឹមតែ​ជា​ខ្ទម​តាម​សំ​យ៉ាប​ផ្ទះ​ប្រជាជន និង​អ្នកតា​ចាំ​រាប់​ក្បាល​ម៉ូតូ​ហើយ​ទទួល​សំណែន​តែប៉ុណ្ណោះ ក្នុងនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ក្លែងខ្លួន​សមត្ថកិច្ច​ដេកចាំ​សញ្ញូ​រភ្លើង​ប៉ឹល​ចាំ​រាប់​ក្បាល​ម៉ូតូ​យក​លុយ​ជូន​មេៗ​ដែរ​។​
 
​អ្នកភូមិ​ថា នៅ​ច​ណុ​ច​អូរ​តា​ផេង ស្ថិតនៅ​សង្កាត់​បឹង​កន្សែង ត្រូវ​គេ​ឃើញ​មាន​សមត្ថកិច្ច​ក្លែងក្លាយ​មួយក្រុម​មាន​គ្នា​ប្រមាណ​០៦​នាក់ ទៅ​០៧​នាក់ ចាំ​រាប់​ក្បាល់​ម៉ូតូ​យកលុយ ទា​លុយ​ពី​ម៉ូតូ​ឈើ​ឈ្មោះ​លាង ជា​រៀងរាល់​យប់​ថ្ងៃ​។​
 
​យ៉ាងណា​ក៍ដោយ ករណី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​តាមរយៈ​ម៉ូតូ​កែឆ្នៃ​ខាងលើនេះ ប្រជាពលរដ្ឋ​រស់​នៅ​រស់​នៅ​ស្រុក​អូរ​ជុំ និង​ប្រជាជន​រស់នៅ​ក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី សំណូមពរ​ដល់​ឯកឧត្តម ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី សូម​ឯកឧត្តម ជួយ​ទប់​ស្កា​ត និង​មាន​ចំណាត់​ទៅលើ​ឈ្មួញ​ឈើ​ម៉ូតូ​ឈ្មោះ លាង នៅ​ស្រុក​អូ​ជុំ​នេះ​ផង​៕
 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ