មានល្ខោនលេងមួយវង់ និងអ្នកញៀនល្បែងអាប៉ោងចំនួន ៦ វង់បង្កប់លេងយ៉ាងរលូន នៅក្នុងកម្មវិធីបុណ្យរបស់ប្រជាពលរដ្ឋ ចំណែកមន្ត្រី ប៉ុស្ដិ៍រដ្ឋបាលឃុំទឹកថ្លាបែរទៅជាឈរមើល និងការពារអ្នកលេងល្បែងទៅវិញ
ថ្ងៃចេញផ្សាយៈ February 21, 2022
ខេត្តព្រៃវែង ៖ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានកម្មវិធីបុណ្យរបស់ប្រជាពលរដ្ឋក្នុងនោះ មានកម្មវិធីល្ខោននៅក្នុង ភូមិឬស្សធ្វា ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង យប់នោះដែឃើញមានបង្កប់ដោយល្បែងអប្រីយ៍ គឺល្បែងអាប៉ោងចំនួន ៦ វង់ លេងបានយ៉ាងរលូន ។ ចំណែកមន្ត្រីប៉ុស្ដិ៍រដ្ឋបាលមេប៉ុស្ដិ៍ អនុប៉ុស្ដបែរជាទៅឈរការពារវង់ល្បែងទៅវិញ ។ នៅពេលដែលខ្ញុំជាអ្នកសាព័ត៌មានទៅថតផ្ដិតយករូបភាពអ្នកលេងល្បែងទាំងអស់នោះ ហើយកមានមន្ត្រីយីប៉ុស្ដិ៍រដ្ឋបាលនៅទីនោះផងដែរ បានជាប់ក្នុងរូបភាពកាមមេរារបស់ខ្ញុំ។ ពេលនោះ ឃើញលោករងប៉ុស្ដិ៍ម្នាក់ ឈ្មោះ ដា បានស្ទុះមកឆក់យកទូរស័ព្ទដៃរបសខ្ញុំ បណ្ដាលអោយជ្រុះទៅនិងដីរួចហើយស្រែកថា អញបោកទូរស័ព្ទឯងអោយខ្ទេច បើឯងចង់ប្ដឹងឯង ប្ដឹងទៅ បើឯងចង់ថតទៅសួរមេអញសិនទៅ។ នៅពេលនោះដែរ ខ្ញុំបានខលទូរស័ព្ទទៅលោកវរសេនីយ៍ឯក អ៊ុង ផាន អធិការស្រុក ស្វាយអន្ទរ ខលចំនួន៤ដងតែលោកមិនលើក ខលលើកចុងក្រោយមិនអាចទុំនាក់ទុំនងបាន ។
បន្ទាប់មកខ្ញុំបានខលទូរស័ព្ទទៅ លោកឧត្ដមសេនីយ៍ត្រី ពៅ ជី វី ស្នងការងទទួលផែនព្រហ្មទ័ណ្ឌ លោកបានទទួលទូរស័ព្ទខ្ញុំ ហើយគាត់បានឆ្លើយថាចំអោយអធិកាទៅបង្ក្រាបប្រហែលប្រាំនាទីចុងក្រោយក ឃើញលោក ហួន មេប៉ុស្ដិ៍ដើមកប្រាប់ថាអោយឈប់លេង តែមើលទៅហាក់បីដូចជាគ្មានប្រសិទ្ឋិភាព ។ ហើយនៅប៉ុន្មានថ្ងៃនោះដែរ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលបានចេញបំរាម ហាមមិនអោយមានកម្មវិធីធំៗឬប្រមូលផ្ដុំមានមនុស្សច្រើននោះទេ តែមន្ត្រីនៅក្នុងមូលដ្ឋាន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ហ៊ានប្រឆាំងអនុសាសន៍របស់សម្ដេច ហានអនុញាត្តិអោយមានលេងល្ខោនហើយមាលេងល្បែងស៊ីសងមានបាញ់អាប៉ោង៦ ទៅ៧វង់លេងយ៉ាងសេរី ។ នៅពេលដែលខ្ញុំជាអ្នកសាព័ត៏មានទៅថតផ្ដិតយករូបភាពដើប្បីមកផ្សាយព័ត៏មាន បែរជាឈ្នោះដាអនុប៉ុស្ដិ៍ ឃុំទឹកថ្លា ហានមកទះទូរសព្ទ័ ខ្ញុំបណ្ដាលអោយជ្រុះទូរសព្ទ័ មកដី រួចស្រែកថា បើចង់ថតទៅសួមេអាញ់សិនទៅ ហើយចុងក្រោយខ្ញុំបាត លឹក សារត្ន័ ភ្នាក់ងារសាព័ត៏មានទូរទ័ស្សmsj tvប្រចាំខេត្តព្រៃវែងសូមសំណូមពរ លោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ឋរ ស្នងការខេត្តព្រៃវែងមេត្តាមើលមន្ត្រីអនុប៉ុស្ដិ៍ទឹកថ្លាម្នាក់នោះផងទាន បើធ្វើតែចិងខូចមន្ត្រីគេល្អៗអស់ហើ។យ។