ទីតាំងល្បែងស៊ីសងដុះស្កែដ៏ធំនៅតែបន្តបើកដំណើរការបានដោយរលូន ក្នុងក្លឹបបាល់ទះនាគវ័ន្ត ដោយគ្មានការរំខានដល់សមត្ថកិច្ច

ខណ្ឌទួលគោក៖ ទីតាំងល្បែងស៊ីសងដុះស្កែដ៏ធំនៅតែបន្តបើកដំណើរការបានដោយរលូន ក្នុងក្លឹបបាល់ទះនាគវ័ន្ត ដោយគ្មានការរំខានដល់សមត្ថកិច្
 
ផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១:៥៤នាទី
ភ្នំពេញ៖ នៅតាមបណ្ដោយផ្លូវចូលវត្តនាគវ័ន្ត ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងចំណុចក្លឹបកីឡាបាល់ទះ យីហោ នាគវ័ន្ត កំពុងតែមានការប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងប្រភេទ មាន់ជល់ផ្ទាល់ និងប្រភេទមាន់ហាយ យ៉ាងអាណាធិបតេយ្យ ដោយគេពុំឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចុះបង្ក្រាបឡើយ។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អង្គភាពសារព័ត៌មានយើងធ្លាប់បានរាយការណ៍ជូនលោក ជា ពិសី អភិបាលខណ្ឌទួលគោក ហើយនិងលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងស្នើសុំឱ្យមានការបង្ក្រាបទប់ស្កាត់ ប៉ុន្តែអស់លោកទាំងពីរបែរមិនបង្ក្រាប។
 
ពលរដ្ឋជាច្រើនស្នើសុំដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទប់ស្កាត់ទីតាំងដែលប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ខុសច្បាប់ខាងលើផងទាន។
 
ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យមើលទីតាំងខាងលើដោយក្ដីអនុគ្រោះ៕
 
ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់