ល្បែងសុីសងជល់មាន់និង អាប៉ោង បើកលេងយ៉ាងរលូន នៅស្រុកស្ទោង ខេត្ដកំពង់ធំ!

ល្បែងសុីសងជល់មាន់និង អាប៉ោង បើកលេងយ៉ាងរលូន នៅស្រុកស្ទោង ខេត្ដកំពង់ធំ!
on: February 14, 2022
ខេត្តកំពង់ធំ ៖ ល្បែងសុីសង ជល់មាន់និង អាប៉ោង បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន មិនទាន់ឃើញមានសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនោះឡេីយ ការលេងល្បែងសុីសងនេះមានទីតាំងស្ថិតនៅខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
 
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា ល្បែងសុីសង ជល់មាន់ និងអាប៉ោងនេះបើក លេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន គេមិនដែលឃើញមាន សមត្ថកិច្ចជំនាញ ទៅធ្វើការបង្ក្រាបនោះឡេីយ។
 
ប្រភពប្រជាពលរដ្ឋដែលរស់ នៅជិតទីតាំងនោះបានឲ្យដឹងថាល្បែងសុីសងជល់មាន់ អាប៉ោង និង បៀរមួយកន្លែងនេះគឺលេងឡើងដុះស្លែទៅហើយបើកលេង ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ យ៉ាងច្រើនកុះករ។
 
ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងដែរថា សង្វៀនជល់មាន់នេះ ជារបស់លោក ខឿន ហើយមានទាំងមានទាំងអ្នកកាង នៅពីក្រោយទៀតផង ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹងទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋានធ្វើមិនដឹងមិនលឺ អ្វីសោះ ឡើយ ហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះ លេងតាម តែអំពើចិត្ត។
 
សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។
 
តែផ្ទុយទៅវិញទីតាំងល្បែងសុីសងជល់មាន់ នៅចំណុចខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅបើកលេងរាល់ថ្ងៃទៅវិញ។
 
ជុំវិញករណីលើនេះដែរលោកយ៉ង សំ អធិការស្រុកស្ទោងបានបញ្ជាក់ប្រាប់មកអង្គភាពសារព័ត៌មានយើងថា៖ ល្បែងជល់មាន់ បៀរ អាប៉ោង របស់ឈ្មោះ ខឿន មិនមែននៅក្នុងទឹកដីរបស់លោកនោះទេគឺប្រហែលនៅភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ព្រោះជាប់ព្រំប្រទល់គ្នា។
 
ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋ​ សំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជាពិសេស លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ធំ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ