គួរឲ្យសង្វេកណាស់ ម្ដាយនឹកកូន មកលេងកូនធ្លាក់ខ្លួនឈឺស្លាប់ កូនមិនមានលុយធ្វើបុណ្យ

គួរឲ្យសង្វេកណាស់ ម្ដាយនឹកកូន មកលេងកូនធ្លាក់ខ្លួនឈឺស្លាប់ កូនមិនមានលុយធ្វើបុណ្យ
ខេត្តរតនគិរី ៖ សពស្ត្រីម្នាក់ ត្រូវកូនប្រុសពីរនាក់បងប្អូន យកមកតំកល់នៅវត្ត ដើម្បីបូជា បន្ទាប់ពីអ្នកម្ដាយបានស្លាប់ដោយសាជម្ងឺទឹកនោមផ្អែម មិនមានលុយធ្វើបុណ្យជូនដំណើរម្ដាយជាលើកចុងក្រោយ។
 
 សពស្ត្រីចំណាស់ម្នាក់ត្រូវបានបូជានៅវត្តភ្នំស្វាយ ក្រុងបានលុង ខេត្ររតនគិរី នាព្រឹកម៉ោង ៨.០០នាទី ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២២ ដោយស្ងាត់ៗនិងមានអ្នកជិតខាង ព្រមទាំងមិត្តភ័ក្ដបួនប្រាំនាក់ ចូលរួម និងជួយជាថវិការតិចតួចប៉ុណ្ណោះ។ សពស្រ្តីចំណាស់នោះ មានឈ្មោះ ហែម សន អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅខេត្តតាកែវ។
 
ប្អូនប្រុស ឈ្មោះ មឿង សុខហេង ត្រូវជាកូនសព បានរាបរាប់ទាំងសម្លេងយំខ្សឹបខ្សួលពីរនាក់បងប្អូននៅមុខឈាបនដ្ឋាន ជូនដំណើរម្តាយជាលើកចុងក្រោយ គួរឲ្យសង្វេកថា ដោយជីវភាពទីទាល់ក្រពេក ពីរនាក់បងប្អូន ក៏សម្រេចចេញពីស្រុកកំណើតមកធ្វើការនៅខេត្តរតនគិរី ដើម្បីបានប្រាក់កាសបន្តិចបន្តួច ផ្ញើរទៅផ្គត់ផ្គង់អ្នកម្ដាយ ក៏ប៉ុន្តែដោយការនឹករលឹកកូន អ្នកម្ដាយក៏មកលេងកូនទាំងពីរនាក់នៅខេត្តរតនគិរី ជិតមួយឆ្នាំហើយ។ ស្រាប់តែប៉ុន្តែ ប៉ុន្មានថ្ងៃមុននេះគាត់ក៏បានធ្លាក់ខ្លួនឈឺ ដោយជំងឺទឹកនោមផ្អែម។ ប្អូនប្រុសបន្តថា រូបគេ និងបងប្រុសបាន
យកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយកំរិតជាតិស្ករក្នុងខ្លួនឡើងខ្ពស់រហូតដល់៦០០ គ្រូពេទ្យមិនអាចជួយបានម្តាយរបស់ខ្លួនបានស្លាប់កាលពីវេលាម៉ោង៥,០០នាទី ថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២២។ ក្រោយពេលម្តាយរបស់ខ្លួនបានស្លាប់ ត្រូវបានអ្នកជិតខាងជួយយកមកបូជានៅ ឈាបនដ្ឋានវត្តភ្នំស្វាយនៅព្រឹកថ្ងៃទី១២ ខែកុម្ភុៈ ឆ្នាំ២០២២។
 
 
 ក្នុងនាមខ្ញំបាទ មឿង សុខហេង ជាកូនសព សូមលើកម្រាមដៃដប់ ដល់សប្បុរសជន ដែលមានសុទ្ធាជ្រះថ្លាទាំងអស់ ជួយចាប់មគ្គផល តាមរយៈលេខទូរស័ព្ទ ០៩៧៦៣៩៦៥៦៧ ដល់ខ្ញុំបាទផង ដើម្បីបានប្រាក់ធ្វើបុណ្យជូនកុសល ដល់អ្នកម្ដាយខ្ញុំបាទផង៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ