ទ្រាំលែងបានហើយ កូនចៅសម្រេចផ្ដិតមេដៃសរសេរទាំងឈ្មោះដោយសេចក្ដីក្លាហានហ៊ាន ប្ដឹង ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូលសម្ដេចក្រឡាហោម ស ខេង

ទ្រាំលែងបានហើយ កូនចៅសម្រេចផ្ដិតមេដៃសរសេរទាំងឈ្មោះដោយសេចក្ដីក្លាហានហ៊ាន ប្ដឹង ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូលសម្ដេចក្រឡាហោម ស ខេង
 
. ទំនងជាទ្រាំលែងបានហើយ ធ្វើឲ្យមន្ត្រីក្រោមឱវាទដែលជាកូនចៅសម្រេចចិត្តដោយសេចក្ដីក្លាហាន ហ៊ានទាំងផ្ដិតមេដៃនិងសរសេរឈ្មោះរបស់ខ្លួនថែមទៀត ប្ដឹង លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការនិងផ្តល់ភាពយុត្តិធម៌ជូនដល់ពួកគេផង ។
នេះបើយោងតាមពាក្យបណ្ដឹងរបស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ តាំងពីដើមខែមករា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែករណីនេះឃើញថា ខាងក្រសួងមហាផ្ទៃបានធ្វើការប្រជុំពិភាក្សា លើលទ្ធផលនៃការធ្វើអធិការកិច្ចករណីនេះហើយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ ។
មុននឹងឈានដល់ការរៀបរាប់អំពីចំណាត់ការរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ គឺ សូមបង្ហាញអំពីខ្លឹមសារពាក្យបណ្ដឹងរបស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលបានប្ដឹងមេកើយរបស់ខ្លួនជាប្រធានពន្ធនាគារ ទៅ សម្ដេចក្រឡាហោម ស ខេង ជាមុនសិន ។
យោងតាមពាក្យបណ្ដឹងនេះ គឺ មន្ត្រីក្រោមឱវាទ បានគោរពជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា រយៈកាលកន្លងមក លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តកំហុសជាច្រើនដូចខាងក្រោម ៖
១-គ្មានក្រមសីលធម៌និងវិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំនិងមន្ត្រី
២-យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែជាច្រើនក្បាល បង្កភាពកខ្វក់និងពេលខ្លះបង្កគ្រោះថ្នាក់ខាំមន្ត្រីឲ្យរបួសហើយមន្ត្រីវ៉ៃការពារខ្លះក៏មិនបាន
៣-ប្រជុំហាមមន្ត្រីតាមការិយាល័យមិនឲ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន
៤-បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឲ្យមានការតវ៉ាផ្សេងៗពុករលួយដូចជា ធ្វើកំផែង៣៥០ម៉ែត្រ គឺ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ធ្វើបានតែ២០ទៅ៣០ម៉ែត្រ គឺ ទុកចោល
៥-បំបែកបំបាក់ការសាមគ្គីផ្ទៃក្នុង អាងអំណាចមិនឲ្យមន្ត្រីគោរពអ្នកណាក្រៅពីខ្លួននោះទេ
ដោយឡែកយោងតាមហ្វេសប៊ុកផេក របស់អគារធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបង្ហាញអំពីការប្រជុំពិភាក្សារបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធទៅនឹងករណីនេះផងដែរ ។
ទោះបីយ៉ាងណា ក្នុងខ្លឹមសារនេះ ខាងអគារធិការដ្ឋាន ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា «តើនឹងមានចំណាត់ការបែបណាចំពោះប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យនោះទេ»?៕

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង