លោក សេង សុ​គុណ​ចា​ត អធិការ​ស្រុក​កំពង់ត្រាច​ថា ករណី​លោក ចាយ បើក​បន​ល្បែង​កាស៊ីណូ​ព្រែក​ក្រឹស​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គុំហុក​នោះ​លោក​គ្មាន​សមត្ថភាព​ទប់ស្កាត់​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​អនុញ្ញាត

លោក សេង សុ​គុណ​ចា​ត អធិការ​ស្រុក​កំពង់ត្រាច​ថា ករណី​លោក ចាយ បើក​បន​ល្បែង​កាស៊ីណូ​ព្រែក​ក្រឹស​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គុំហុក​នោះ​លោក​គ្មាន​សមត្ថភាព​ទប់ស្កាត់​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​អនុញ្ញាត​
ថ្ងៃចេញផ្សាយៈ February 2, 2022
ខេត្ត​កំពត​: ក្រុម​ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្រាច​បាន​រិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​ថា ការបើក​ឲ្យ​ប្រជន​ខ្មែរ ចូល​ល្បែង​នៅ​កាស៊ីណូ​”​សុខ គីម​ម៉េង​”​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពុងត្រាច ខេត្ត​កំពត សង្ស័យ​អាជ្ញាធរ និង​អធិការ​ស្រុក​បាន​ទទួល​សំណូក​ពី​បន​ល្បែង​កាស៊ីណូ​មួយ​នេះ​។​
 
​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​០១-០២ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ត្រូវ​គេ​ឃើញ​មាន​រថយន្ត​សេរី​ទំនើបៗ ដឹកជញ្ជូន​(​មាន់​ជល់​)​ចូល​ទៅ​កាស៊ីណូ​ខាង​នេះ យ៉ាង​គគ្រឹក គ​គ្រេង ដែល​មាន​រថយន្ត​ជិត​២០០​គ្រឿង និង​ម៉ូតូ​ប្រមាណ​ជាង​១០០​គ្រឿង កំពុង​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​ខាងលើនេះ​យ៉ាងគំហុក​។
 
​ចំណែក​ម្ចាស់​បើក​ល្បែង​ខាងលើនេះ ត្រូវ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ ចាយ ជា​អ្នកគ្រប់គ្រង​វង់ល្បែង​ឲ្យ​ប្រជាជន​ខ្មែរ ចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់ ទាំងនេះ​។​
 
​ប្រជាពលរដ្ឋ​បាន​បង្ហើប​ទៀតថា ជុំវិញ​បញ្ហារ​គ្រារ​ដែល​អាជ្ញាធរ និង​អធិការ​ស្រុក​កំពង់ត្រាច បើក​ឲ្យ​ប្រជាជន​ខ្មែរ ប្តុំ​គ្នា​ចូល​លេង​ល្បែងស៊ីសង ដូចជា មាន់​ជល់​,​អាប៉ោង​,​យូគី និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ។ ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ពាក់ព័ន្ធ​ទៅនឹង ភូមិ​-​ឃុំ សុ​វត្ថិភាព ចោរលួច​,​ចោរភ្លន់​, និង​ផ្ទុះ​ការចម្លង​ជំងឺ​កូវី​ដ​,19 និង​ជំងឺ​ថ្មី​(​អូ​មី​ក្រុង​) ជាដើម​។​
 
​យ៉ាងណាក៏ដោយ ករណី​អាជ្ញាធរ និង​សមត្ថកិច្ច បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​នៅ​បន​ល្បែងស៊ីសង​កាស៊ីណូ​”SANlNO SOK KlMMENG”​ខាងលើនេះ លោក សេង សុ​គុណ​ចា​ត អធិការ​ស្រុក​កំពង់ត្រាច​ថា បន​ល្បែង​កាស៊ីណូ​មួយ​នេះ គឺ​ថ្នាក់​ដឹកនាំ​”​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ជា​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​ទាំងនេះ​។​
 
​លោក​ថា បើ​រដ្ឋាភិបាល​កម្ពុជា បើក​ឲ្យ​ខ្មែរ ចូល​ទៅ​លេង​ល្បែង នៅ​កាស៊ីណូ ខាងលើ​នេះ​ហើយ លោក​ក៏​គ្មាន​លទ្ធភាព ដើម្បី​ធ្វើ​ការទប់ស្កាត់​ដែរ​។ ចំណែក​រយៈពេល​នេះ​ជនជាតិ វៀត ណា​ម ជា​ភ្ញៀវ​បរទេស ជិតខាង គឺ​ត្រូវបាន​បិទ​ខ្ទប់ គ្មាន​ការ​ឲ្យ​ឆ្លងកាត់​ធ្វើដំណើរ​ពី វៀត ណា​ម មក​ខ្មែរ ដើម្បី​មក​ចូល​លេង​នៅ​បន្ត​ល្បែង​ខាងលើ​នេះ​ទេ។​

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង