ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យយកសំណាក់អាជីវករក្នុងផ្សារដូនកែវ និងស្ថានភាពជុំវិញផ្សារ

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកក្រុមអាជីវករ និងស្ថានភាពទូទៅជុំផ្សារដូនកែវ
.............................................................................
    តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យ សម្រេចរបស់រដ្ឋបាលខេត្ត ស្ដីពីសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារដូនកែវនៅជុំវិញ បរិវេណផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារដូនកែវ ទាំងអស់ ស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩។ បានប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងការយកសំណាក របស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារដូនកែវ។
      
        ការចុះត្រួតពិនិត្យនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តដែល ត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀតបាន។ អាជីវករ និងអ្នក លក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វសំណាកដើម្បីយកទៅវិភាគរកមេរោគ កូវីដ១៩ ដល់មន្រ្តីសុខាភិបាល នៅចំណតរថយន្តផ្សារដូនកែវ ក្នុងករណីដែលបងប្អូនខាកខាន មិនបានផ្តល់សំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកនៅជិតលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ។
 
         ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះ អាជីវករ និងអ្នកលក់ដូរទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ។ ក្នុងអំឡុងពេលនៃ ការអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់ការចេញចូល ការជួបជុំ ឬការ ប្រមូលផ្តុំមនុស្សនៅតំបន់បិទខ្ទប់។
 
បន្ថែមពីផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភដល់គោលដៅឈររបស់ សមត្ថកិច្ចចំនួន ០៩គោលដៅ ដោយក្នុងមួយគោលដៅៗ ទទួលបាន ថវិកា ឧបត្ថម្ភ៥០ម៉ឺនរៀលផងដែរ។
 
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់