ឯកឧត្តម វ៉ី សំណាង ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន និងក្រុមផលិតមាតិកា​ នៅខេត្តតាកែវ​ជាង១០០នាក់

ឯកឧត្តម វ៉ី សំណាង ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន និងក្រុមផលិតមាតិកា​ នៅខេត្តតាកែវ​ជាង១០០នាក់
 
ថ្ងៃចេញផ្សាយៈ18/05 /2025
ដោយ៖​PY-News​
ឯកឧត្តម វ៉ី សំណាង ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន និងក្រុមផលិតមាតិកា​ នៅខេត្តតាកែវ​ជាង១០០នាក់
ខេត្តតាកែវ៖ នាល្ងាចថ្ងៃសៅរ៍ ៦ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានជួបសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន កាសែត​ វិទ្យុ​ ទូរទស្សន៍​ និងក្រុមផលិតមាតិកា​ នៅខេត្តតាកែវ​ ជាង១០០នាក់ ដើម្បីអបអរសារទទិវាសេរីភាពសារព័ត៌មាន ហើយចូលរួមនិយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ ស្ថិតនៅអាហារដ្ឋានតាឧត្តម។
ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើសារៈសំខាន់នៃក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ជាពិសេសនៅក្នុងបរិបទនៃការរីកសាយភាយព័ត៌មានមិនពិតនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង បានផ្តាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជូនដល់សាធារណជន។ ជាពិសេស ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់គ្នាចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងនិយាយថា “ទេ!” ចំពោះព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចបង្កឱ្យមានភាពច្របូកច្របល់ និងផលប៉ះពាល់ដល់សង្គម៕"

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់