ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
 
ចេញផ្សាយ​៖២២/០៤/២០២៥
ដោយ៖​PY-News​
 
ប្រភពប្រជាពលរដ្ឋរស់នៅ ភូមិកះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជ្រិញនិងពួកញៀណល្បែងសុីលេងភ្លូកទឹកភ្លូកដីសេីចក្អាកក្អាយយ៉ាងកងរំពងហាក់មិនខ្វល់អំពីសមត្ថកិច្ចចុះបង្រ្កាបនោះទេ ដែលគេដាក់ការសង្ស័យថាម្ចាស់ផ្ទះនេះមិនដឹងជាអាងខ្នងបង្អែកប៉ុណ្ណានោះទេទេីបក្រុមអ្នកញៀណល្បែងសុីសងទាំងនោះលេងបានម៉ាសេរីបែបនេះ។
 
ប្រភពលេីកឡេីងទៀតថាក្រុមអ្នកញៀណល្បែងសុីសងមុននឹងលេងមាន់ដី(មាន់តខ្នាយដែក)គេជុំគ្នាលេងតាមឡេបថបឫទូរស័ព្ទសិន ដោយពួកអ្នកលេងទាំងនោះមានទូរស័ព្ទដៃម្នាក់១គ្រឿងដេីម្បីពិនិត្យលទ្ធផលឈ្នះចាញ់រៀងៗខ្លួនតែម្តង។ប្រភពបានបង្អើបបន្តទៀតថាអ្នកដែលចាំកាងល្បែងស៊ីសងប្រភេទអនឡាញនិងមាន់ជល់ដីនេះត្រូវបានគេស្គាល់ឈ្មោះតូច ដោយគេអួតហេងក្អាងប្រាប់អ្នកញៀនល្បែងទាំងនោះថាកុំព្រួយបារម្ភក្នុងការលេងល្បែងនៅផ្ទះរបស់គេ គេចេះចាត់ចែងជូនដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានរួចជាស្រេចហើយ។
 
គួររំលឹកផងដែរថានៅចំណុចផ្ទះរបស់ឈ្មោះតូច នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ក្នុងការលេងល្បែងស៊ីសងនេះម្តងរួចមកហើយតែមិនដឹងជាមានវេទមន្តអ្វីបានជាបើកលេងវិញបានយ៉ាងរំភើយ។ តើឯណាទៅសម្ដីរបស់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានមិនដឹងជាយកទៅបោះចោលទៅកន្លែងណាទើបបានជាភ្លេចមិនធ្វើការបង្ក្រាបអោយបានទាន់ពេលវេលាបែបនេះឬក៏ទាំងនេះគឺជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ចិញ្ចឹមឆ្នាំងអាជ្ញាធរ។
 
សង្គមស៊ីវិលបានលើកឡើងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហាក់មិនមានប្រសិទ្ធភាពចំពោះចំណាត់ការទៅលើមន្ត្រីថ្នាក់ក្រោមទើបបានជាល្បែងអនឡាញមួយចំនួននៅក្នុងទឹកដីនៃខណ្ឌច្បារអំពៅលេងបានយ៉ាងរលូន។
 
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សូមណូមពរដល់ឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយឆ្កឹះស្លឹកត្រចៀកដល់លោកអភិបាលខណ្ឌច្បារអំពៅផងពីព្រោះពលរដ្ឋមានការព្រួយបារម្ភអំពីសណ្ដាប់ធ្នាប់ក្នុងសង្គមដែលបង្កដោយល្បែងស៊ីសងទាំងនេះដែលអាចកើតឡើងជាអំពើហិង្សានៅក្នុងគ្រួសារ ឆក់ ប្លន់ និងមានករណីផ្សេងៗទៀតកេីតមានជាយថាហេតុ៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង