អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង

អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង
 
តាកែវ ៖ លោក កង អាណាន់ អភិបាល អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង នៅព្រឹកថ្ងៃ អង្គារ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២៥នេះ បានចុះជួបសំណេះសំណាល និងអប់រំផ្សព្វផ្សាយពីបញ្ហាមួយចំនួន ដល់ប្អូនៗសិស្សានុសិស្ស នៃវិទ្យាល័យជាស៊ីមតាកែវចំនួនជាង២ពាន់នាក់ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ស្តីពីគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ពិសេសច្បាប់ចររាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង និងអនាម័យបរិស្ថាន ។    
នៅក្នុងឱកាសនោះ លោក កង អាណាន់   បានធ្វើការអប់រំផ្សព្វផ្សាយ នូវច្បាប់ចររាចរណ៍ផ្លូវគោកឱ្យមានការយល់ដឹងកាន់តែច្បាស់ ក៏ដូចជាការពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងបានលើកឡើងនូវផលប៉ះពាល់ដោយគ្រឿងញៀន ក្នុងស្រទាប់សិស្សានុសិស្ស ដោយគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ព្រោះគ្រឿងញៀនខុសច្បាប់ និង គ្រឿងស្រវឹងអាច បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិត បំផ្លាញអនាគតយុវជននិងភាគីពាក់ព័ន្ធផងដែរ។
លោកអភិបាលក្រុងដូនកែវក៍បានលើកឡើងពីប្រភេទបារីអេឡិចត្រូនិក (E-Cigarette-Vape) ដែលវាកំពុងបញ្រ្ជាបខ្លួនយ៉ាងខ្លាំងក្នុងចំណោមសិស្សានុសិស្ស ដែលឧបករណ៍នេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយថែមទៀតផង ដូច្នោះប្អូនសិស្សានុសិស្សទាំងអស់ត្រូវជៀសអោយឆ្ងាយបីការប្រើប្រាស់បារីអេឡិចត្រូនិចនេះ។
លោក កង អាណាន់ ក៍បានលើកឡើងពីបញ្ហាក្មេងទំនើងក្នុងសាលា ក្នុងនោះអាជ្ញាធនឹងចុះកំណត់មុខសញ្ញាក្មេងទំនើងអោយបានច្បាស់លាស់ ការពារ និងជៀសវាង ជនទាំងនោះបង្កផលប៉ះពាល់ គ្រោះថ្នាក់ ដល់អ្នកដ៏ទៃ និងកោះហៅមកណែនាំ ពិនិត្យសារធាតុញៀន ព្រមទាំងអនុវត្តច្បាប់លើជននោះផងដែរ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ