កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងបញ្ជល់មាន់ និង រកហូតវត្ថុតាងបានមួយចំនួន...
ចេញផ្សាយ៖ថ្ងៃទី២៦/០១/២០២៥
ដោយ៖PY-News
ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល បានបង្រ្កាបល្បែងស៊ីសង (ជល់មាន់) ស្ថិតនៅព្រៃក្រោយផ្ទះ ភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ឃាត់ខ្លួន អ្នកលេងបានចំនួន០៤ នាក់
1/-ឈ្មោះ អ៊ុន ពន្លក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ
2/-ឈ្មោះ ស៊ុំ បាន ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិតាតោរោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកពង់ស្ពឺ
3/-ឈ្មោះ ប្រាក់ ផា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
4/-ឈ្មោះ ពិន ចំរើន ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
- ដកហូត វត្តុតាង មាន់ជល់ 2ក្បាល (ងាប់) កន្រ្កកដាក់មាន់២ សៃវៀន ១ ចង្រ្កានហ្គាស់០១ ម៉ូតូម៉ាកសេ១២៥ចំនួន ២គ្រឿង ស្បែកជើងដែលអ្នកលេងល្បែងខាងលើបានរត់ចោលមួយចំនួន ។
- មុខសញ្ញាសង្ស័យទាំង៤នាក់ខាងលើបានឃាត់ខ្លួននៅអធិកានគរបាលស្រុក កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ប្រភពគេហទំព័រដមរីស!






