ឯកឧត្តម ញ៉ែម សំអឿន ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ញ៉ែម សំអឿន ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា 
 
ចេញផ្សាយ​៖២១/មករា/ឆ្នាំ២០២៥
ដោយៈPY-NEWS
 
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីរួមនិងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជីរេក យីប (Derek Yip) ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅនៃខេត្តរតនគិរី ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាជ្ញាធរខេត្ត និងស្ថានទូតអូស្ត្រាលី ក៏ដូចជាប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជា។ជំនួបនេះធ្វើឡើងនៅ
រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នាសាលប្រជុំ
VIPសាលាខេត្ត។
 
ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងសហការីមកកាន់ទឹកដីខេត្តរតនគិរី ព្រមទាំងបានជម្រាប ឯកឧត្តមឯកអក្គរដ្ឋទូត អំពីស្ថានភាព ភូមិសាស្រ្ត,ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ,ស្ថានភាពសេដ្ឋកិច្ច,ស្ថានភាពសន្តិសុខនិងស្ថានភាពអង្គការសង្គមស៊ីវិល,ស្ថានភាពរីក
ចម្រើនលើគ្រប់វិស័យរបស់ខេត្តរតនគិរីផងដែរ។
 
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការក្នុងខេត្ត ឯកឧត្តម ញ៉ែម សំអឿន បានជម្រាបជូន ឯកឧត្តម ជីរេក យីប (Derek Yip)អំពីកិច្ចខិតខំប្រឹង ប្រែងអនុវត្តតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយថ្មីៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ជីរភាព ផ្តោតសំខាន់លើរបៀបវារៈធានា ប្រសិទ្ធភាព សមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និង វះកាត់ ដែលជាទឡ្ហីករណ៍ដ៏សំខាន់សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតួនាទីភារ កិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ បម្រើប្រជាពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារ និងសមត្ថភាព របស់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តនៃភាពជឿនលឿនរបស់សង្គមជាតិក្នុងយុគសម័យឌីជីថល។ 
 
ឯកឧត្តម ជីរេក យីប (Derek Yip)ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលខិតខំសម្រេចបាននូវការអភិវឌ្ឍន៍មួយប្រកបដោយចីរភាពរួមចំណែកដល់ការកាត់
បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរតាមរយៈសក្តានុពលរបស់ខេត្តដ៏សំបូបែបរបស់ខេត្ត។
 
ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីជំនួយរបស់អូស្ត្រាលី ផ្តល់ជូនកម្ពុជា លើកិច្ចការមូលនិធិសមធ៌មសុខភាពដល់ខេត្តរតនគិរី ដូចជាការសាសង់មណ្ឌលសុខភាព ការជួយដល់ជនក្រីក្រ ធ្វើឲ្យសេវាកម្មនៅមន្ទីរពេទ្យមានសីលធ៌ម និងឥរិយាបទល្អ និងជួយគាំទ្រសេវាអ្នកជម្ងឺដែលមានប័ណ្ណក្រីក្រ។ហើយអូស្ត្រាលី នៅតែបន្តផ្តល់ជំនួយនេះដើម្បីរួមឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គ្រប់គ្រងវិស័យមនុស្សធ៌ម គោលបំណងរួមចំណែកកាត់
បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទៅថ្ងៃអានាគត់។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណផងដែរដល់អាជ្ញាធរខេត្តរតនគិរីដែលបានផ្តល់កិច្ចសហប្រតិ
បត្តិការយ៉ាងល្អនៅក្នុងដំណើរការ គម្រោងកម្មវិធីនេះ ។ហើយឯកឧត្តម សង្ឃឹមថា អាជ្ញាធរខេត្តរតនគិរីនឹងនៅតែបន្តសហការដើម្បីរួមដៃគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើងថែមទៀត។
 
គួរបញ្ជាក់ផងដែរថា កាងារសំខាន់ៗ ដែលទទួលបានការឧបត្ថម្ភពីជំនួយអូស្ត្រាលី នៅទូទាំងប្រទេសកម្ពុជា៖
១ ការងារសុខាភិបាល និងអប់រំ
- បានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាចំនួន៣. ៤លាននាក់ តាមរយៈមូលនិធិសមធម៌សុខភាព (ឆ្នាំ២០២៣)។
- ធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាព និងអាហារូបត្ថម្ភរបស់មាតា និងទារកក្នុង 81% នៃមណ្ឌលសុខ ភាពក្នុងខេត្តចំនួនប្រាំពីរ (ឆ្នាំ២០២៣)។
- ការកែលម្អការផ្តល់សេវាសាធារណៈនៅក្នុងឃុំ-សង្កាត់កម្ពុជាចំនួន ៨៦៦ ក្នុង ១០២ ស្រុក/ក្រុង មណ្ឌលសុខភាពចំនួន ៧០០ និងសាលាបឋមសិក្សាប្រមាណ ៣.៨៤៤ (ឆ្នាំ២០២១-២០២៤)។
២ ការងារទឹកស្អាត និងអនាម័យ
- សហការជាមួយវិស័យឯកជនរបស់កម្ពុជាដើម្បីពង្រីកបំពង់បង្ហូរទឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ (ឆ្នាំ២០១៨-២០២៤)។
៣ ការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិគាំពារសង្គម
- បានគាំទ្រគ្រួសារដែលមានហានិភ័យជាង ៥០០,០០០ដើម្បីចុះឈ្មោះសម្រាប់ការគាំពារសង្គម ដើម្បីទទួលបានការទូទាត់ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច ឬធម្មជាតិ (ឆ្នាំ២០២២-២០២៤)។
៤ ការងារកិច្ចការនារី
-បានគាំទ្រការបង្កើតបណ្តាញឆ្លើយតបអំពើហិង្សាយេនឌ័រនៅក្នុងខេត្តចំនួន៧ នៅទូទាំង ៣៩ស្រុក (ឆ្នាំ២០១៨-២០២៣)។
៥ ការងារបោសសម្អាតមីន
- បានគាំទ្រការបោសសម្អាតដីដែលមានមីនទំហំ ៣,៦៤៩គីឡូម៉ែត្រក្រឡា ធ្វើឱ្យដីថ្មីមានសម្រាប់ប្រើ ប្រាស់ជាផលិតភាពសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៨,៨៣៤ នាក់ (ឆ្នាំ២០២៣)។
៦ អភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម២៨- លើកកម្ពស់លំហពលរដ្ឋនៅកម្ពុជា ដោយរៀបចំកិច្ចសន្ទនាគោលនយោបាយចំនួន ២៨ រួមមាន វេទិកាគោលនយោបាយជាតិ-ខេត្ត ស្តីពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គម រវាងវិទ្យាស្ថានស្រាវជ្រាវ អង្គការសង្គមស៊ីវិល វិស័យឯកជន និងរដ្ឋាភិបាលកម្ពុជា (ឆ្នាំ២០២១-២០២៣)។
៧ ការងារសហគ្រាសធុនតូច-មធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
-ពង្រឹងបរិយាកាសបើកអាជីវកម្មតាមរយៈជំនួយដល់វេទិកាវិស័យឯកជនរបស់រដ្ឋាភិបាល និងការគាំទ្រ សម្រាប់ការអនុវត្តអនុសាសន៍ជាង១៨០ របស់ខ្លួន (ឆ្នាំ២០២៣-២០២៤)
៕ឳ

ព័ត៌មាន ថ្មីៗ

ឯកឧត្តម ញ៉ែម សំអឿន ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
តុលាការឃុំខ្លួនប្រធានរិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តតាកែវ សុខ សង្ហា ពីបទស៊ីសំណូកពុករលួយ !
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!!!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
ដំណឹងក្តៅ! អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ
​២សប្ដាហ៍ដើមឆ្នាំថ្មី មន្រ្តីបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៤ពាន់លើក ទូទាំងប្រទេស