ជនសង្ស័យចំនួន០២នាក់ត្រតូវបានអាវុធហត្ថខេខេត្តកំពង់ស្ពឺបង្រ្កាបពាក់ព័ន្ធករណីគ្រឿងញៀន.............

 
(កំពង់ស្ពឺ)៖ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ  និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន) ចំនួន២ទីតាំងផ្សេងគ្នា
-  ប្រតិបត្តិការបង្ក្រាបលើកទី០១ ៖ នាវេលាម៉ោង០៩:២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិកណ្តោលដុំ  សង្កាត់ កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
-  ប្រតិបត្តិការបង្ក្រាបលើកទី០២ ៖ នាវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅភូមិព្រៃប្រដាក់ ឃុំធម្មតាអរ ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ។ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃឹម វុត្ថា  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
ចាប់យកវត្ថុតាងបានរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់(កញ្ចប់ធំល្មម៦កញ្ចប់ តូចចំនួន១០ កញ្ចប់) , កាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់ ០១ដើម, ម៉ូតូ ចំនួន១គ្រឿង, ដែកឆាបចំនួន០១ដើម, ទូរស័ព្ទចំនួន០៤គ្រឿង, ថង់សំរាប់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី។

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ