ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តរតនគិរី

ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ពីសាខា
កាកបាទក្រហមកម្ពុជាខេត្តរតនគិរី
 
នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម 
សំអឿន  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ
ការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី  អមដោយ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប  បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះ ១ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។
 
តាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៣ និង០០នាទីទាប
ភ្លឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នង ដែល
មានម្ចាស់ឈ្មោះ លោក ណុប ណោ អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូពេទ្យឯកជន និងប្រពន្ធឈ្មោះពេជ្យ ស្រីខួច មុខ របរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទាំងស្រុង ក្នុងនោះក្នុង ផ្ទះ ០១ខ្នងប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x១៧ម៉ែត្រ និងសម្ភារក្នុងផ្ទះទាំងអស់ ។ មូលហេតុដែលបណ្តាលឲ្យអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្ករឲ្យមាន គ្រោះដល់មនុស្សនោះទេ ។ 
 
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានជម្រាបជូនថា ៖ « ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ។ 
 
ឯកឧត្តមប្រធានបានសម្តែងនូវក្តីអាណិតអាសូរ និងសោយស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ  ហើយឯកឧត្តមបានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវដើម្បីកុំមានការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់មនុស្សស្លាប់ ឬបណ្តាលឱ្យកើតមានអគ្គីភ័យជាដើម។ 
 
អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនគ្រួសាររងគ្រោះរួមមានៈ
-ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ថវិកា ២លានរៀល ភេសជ្ជៈ៣កេស និង ខោអាវ មុងភួយ ចំនួន៤ឃីត។
-សាខាកាកបាទក្រហម អង្ករ ៥០ គីឡូក្រាម មី១
កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១យួរ ទឹកត្រី១យួរ  ឃីត(មុង២ ភួយ២ សារុង២ ក្រមា២) ស័ង្កសី ២០សន្លឹក កៅស៊ូតង់ ១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ចានសម្ល១០ និងស្លាបព្រា១០ ថវិកា ២០ ម៉ឺនរៀល។
- រដ្ឋបាលស្រុកកូនមុំ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១ យួរ ទឹកត្រី១យួរ និង ថវិកា ៦២ ម៉ឺនរៀល
-រដ្ឋបាលឃុំត្រពាំងច្រេស ថវិកា ២៣ ម៉ឺនរៀល និង ២០ដុល្លារ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ