ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
 
ចេញផ្សាយ​៖១៩/១២/២០២៤​
ដោយ៖​PY-News​
 
កាលពីវេលាម៉ោង ០៩និង១១នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចទូរស័ព្ទចំនួន ០២គ្រឿង ចេញពីចំណុច ស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថសែនសុខ បានចុះដល់ទីតាំងកើតហេតុសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ និងពួនស្ទាក់ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សែម ចំណាន ភេទប្រុស អាយុ៤៥ឆ្នាំ ខណៈដែលកំពុងតែយកទូរស័ព្ទដែលខ្លួនបានលួច អោយជាងជួយដោះ ICloud និង ជេីងថ្មចេញ នៅចំណុចផ្លូវ២០០២ ភូមិ ស្លែងរលេីង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។ 
 
វត្ថុតាងចាប់យករួមមាន ៖ ១-ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភព 1Y4941, ២-ទូរសព្ទ័ចំនួន០២គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត របស់ជនសង្ស័យសម្រាប់ធ្វេីសកម្មភាព, ៣.ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ០២គ្រឿងម៉ាក iphone13pro Max (បានប្រគល់ជូនម្ចាស់ដើមវិញ)។
 
ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។ 
 
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មាន ថ្មីៗ

ឯកឧត្តម ញ៉ែម សំអឿន ទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
តុលាការឃុំខ្លួនប្រធានរិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តតាកែវ សុខ សង្ហា ពីបទស៊ីសំណូកពុករលួយ !
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!!!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
ដំណឹងក្តៅ! អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ
​២សប្ដាហ៍ដើមឆ្នាំថ្មី មន្រ្តីបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង ៤ពាន់លើក ទូទាំងប្រទេស