សង្វៀនបញ្ជល់មាន់មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង ដូចគ្មានញញើតសមត្ថកិច្ច

សង្វៀនបញ្ជល់មន់បើកលេងយ៉ាងគគ្រឹកគគ្រេងដូចគ្មានញញើតនិងសមត្ថកិច្ច
13/12/2021
(កំពត) ទីតាំងល្បែងមាន់ជល់និងអាប៉ោងគ្រប់ប្រភេទដុះស្លែមួយកន្លែងសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀវ បានជាទីតំាងនេះបើកដំណើរការយ៉ាងរលូន ដែលស្ថិតនៅក្នុងភូមិម្លិចគល់ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
 
បើយោងតាមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើបានផ្ដល់ដំណឹងមកអង្គភាពសារព័ត៌មានយើងឲ្យដឹងថាមានទីតាំងល្បែងប្រជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
 
ប្រជាពលរដ្ឋបន្តថាចំពោះទីតាំងល្បែងជល់មាន់និងអាប៉ោងដុះស្លែដ៏ធំមួយកន្លែងនេះមិនដែលឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះមកធ្វើការហាមឃាត់ក៏ដូចជាធ្វើការបង្ក្រាបម្តងណាឡើយ សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ចត្រូវរ៉ូវជាមួយនឹងម្ចាស់ទីតាំងល្បែងស៊ីសងនេះហើយ។ មហាជនដាក់ការសង្ស័យចំៗ ថាប្រសិនបើគ្មានការបើកដៃនិងមើលការខុសត្រូវពីសមត្ថកិច្ចនៃអធិការរដ្ឋានស្រុកទឹកឈូនោះទេ គឺល្បែងស៊ីសងបែបខុសច្បាប់នេះមិនអាចកើតមាននៅលើដែនសមត្ថកិច្ចរបស់លោកអធិការស្រុកទឹកឈូបានឡើយ។
 
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពត មេត្តាចាត់វិធានការបង្ក្រាបផងខ្លាចថ្ងៃមុខមានអំពើហិង្សាក្នុងគ្រួសារក៏ដូចជាចោលឆក់ ចោរប្លន់ ជាដើម ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​។​

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង