ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​

ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ
ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!
 
ចេញផ្សាយ​៖១១/១១/២០២៤
ដោយៈ​PY-News 
 
រយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ
២០២៤ នៅរមណីយដ្ឋានបឹងកន្សែងត្រូវបានបញ្ចប់ប្រកបដោយភាពដោយជោគជ័យ។ ពិធីបិទបញ្ចប់
ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី និងលោកជំទាវ ក្រោមសម្រែក ហ៊ោរកញ្ជ្រៀវ សប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋជាច្រើន រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំង៣៧ទូកផងដែរ។
 
ថ្លែងក្នុងពិធីបិទបញ្ចប់ការប្រណាំងទូកនាពេល នេះ 
ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី បានកោតសរ
សើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមសហការរៀបចំផលិតទូក និងសម្រិត
សម្រាំង តុបតែងទូកយ៉ាងបានល្អ ព្រមទាំងមានកីឡាករ កីឡាការិនីឆ្នើមៗ ដែលមានកម្លាំងខ្លាំងខ្លាប្រកប ដោយថាមពល និងមានបច្ចេកទេសគ្រប់គ្រាន់ ដែលធ្វើឱ្យពិធីប្រណាំងទូកនាឆ្នាំនេះបានដំណើរការ ទៅដោយរលូន និងទទួលបានជោគជ័យស្របតាមកម្ម
វិធីដែលបានគ្រោងទុក។
 
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំពិធីប្រណាំងទូក និងគ្រប់ អនុគណៈកម្មការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមសហការបានល្អ ទាំងការងារតុបតែងលម្អភ្លើងពណ៌ ការរៀបចំប្រទីប ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងាររៀបចំបច្ចេកទេសប្រណាំងទូក ការផ្សព្វផ្សាយព័ត៌មាន ការរៀបចំស្តង់ ពិព័រណ៍បង្ហាញ និងលក់ផលិតផលនានា ក៏ដូចជាការសំអាត អនាម័យ បរិស្ថាន។ ឯកឧត្តម  ញ៉ែម សំអឿន បានថ្លែងថា នេះជាមានមោទកភាពសម្រាប់ខេត្តរតនគិរី និងសូមថ្លែងនូវការកោតសរសើដោយស្មោះចំពោះគ្រប់យ៉ាងដែលបានកើតឡើង នៅក្នុងព្រឹត្តិ
ការណ៍នៃការរៀបចំពិធីប្រណាំងទូកនៅលើទឹកដីខេត្តរតនគិរី នាឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍ពិធី
ប្រណាំងទូកនេះនឹងនាំមកនូវក្តីសប្បាយរីករាយសម្រាប់មន្ត្រី រាជការគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពល
រដ្ឋគ្រប់ក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរ
ជាតិ ទទួលអំណរសាទរ និងផ្តល់នូវផលប្រយោជន៍ជារួមសម្រាប់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្ត និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពល
រដ្ឋទូទៅក្នុងខេត្តរតនគិរីទាំងមូល។
 
នៅក្នុងឱកាសនេះ ឯកឧត្តម ណាប់ ប៊ុនហេង
ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ បាន
អញ្ជើញប្រគល់ពានរង្វាន់ជ័យលាភីដល់ទូកជាប់
លេខ១ទទួលបាន ពាន១ ថវិកា៣លានរៀល លេខ២ ពាន១ ថវិកា២លានរៀល និងទូកដែលមិនបានឈ្នះក្នុងការប្រណាំង ក្នុងបរិយាកាស សប្បាយរីករាយនិងស្និតស្នាលបំផុត។
 
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុករយៈ
ពេល២ថ្ងៃនៅបឹងកន្សែងក្រុងបានលុងមានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុងខេត្តមានការចូលទស្សនាកម្សាន្តចំនួន១០៣, ៤២៦នាក់ក្នុងនោះ ប្រជាពលរដ្ឋ ដែលមកកម្សាន្ត សរុបប្រមាណ ៧៦,៩០៩នាក់ កើនឡើង ៥.០៥% ភ្ញៀវ
ទេសចរជាតិ ចំនួន ២៥,៣៦០នាក់កើនឡើង
២១.១០%ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,១៥៣នាក់
កើនឡើង ១.១៥៣%ភ្ញៀវទេសចរជាតិ អន្តរជាតិ
សរុបចំនួន ២៦,៥១៣នាក់កើនឡើង ២០.៥៥% បើ
ប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣ មានភ្ញៀវទេសចរ សរុបចំនួន (២១,៩៩៤នាក់) ៕

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​