ពិធី​បិទសវេនកម្ម ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ សម្រាប់​ការិយបរិច្ឆេទ២០២៣ និងបណ្តា​ឆ្នាំពាក់ព័ន្ធ ថ្ងៃ​ព្រហស្បតិ៍ ៨កើតខែអស្សុជ ឆ្នាំរោង ឆស័ក​ព.ស.២៥៦៨ តាកែវ ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ​២០២៤!​

ខេត្តតាកែវ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
       
 បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលប្រតិបត្តិការ និងផែនការណ៍អនុវត្តបន្ត ជាមួយគ្នានោះ លោកស្នងការ ជម្រុញឲ្យលោក លោកស្រី ដែលបានចូលរួមសូមត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវអនុសាសន៍បទពិសោធន៍របស់ ឯកឧត្តមគណៈអធិបតី ដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត។ មានប្រសាសន៍ណែនាំផ្តាំផ្ញើពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្នងការនគរបាលខេត្ត បានផ្តល់កិច្ចសហការល្អជាមួយក្រុមការងារកន្លងមក ក្នុងការចុះមកធ្វើសវនកម្មផ្ទៃក្នុងរបស់ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក និងបានធ្វើសេចក្តីរាយការណ៍ក្បោះក្បាយទាំងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់យ៉ាងល្អប្រសើរ។
ឯកឧត្តម គណៈអធិបតីបានបញ្ជាក់ថាៈ ទាក់ទងនឹងការងារភូមិឃុំ សង្កាត់ មានសុវត្ថិភាព ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជា អធិការដ្ឋាននគរបាលគ្រប់ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានតួនាទីយ៉ាងសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់អំពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដូច្នេះសូមឲ្យលោកអធិការ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត យើងនេះត្រូវតែយកចិត្តទុកដាក់អនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធិភាព។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមដល់មន្រ្តីនគរបាលទាំងអស់ ត្រូវគោរពបទវិន័យកងកម្លាំងនគរបាលជាតិថ្មីលេខៈ៨៧៣ប្រ.ក របស់ក្រសួងមហាផ្ទៃ ពង្រឹងការគ្រប់គ្រងចុះបញ្ជីវត្តមាន ត្រូវចេះរក្សាទុកដាក់នូវរាល់ឯកសារ ដែលពាក់ព័ន្ធសម្រាប់សវនកម្មឆ្នាំបន្ទាប់ បើមានមន្ត្រីនគរបាលឈឺ ត្រូវមានសំបុត្រពេទ្យត្រឹមត្រូវ ឬមន្ត្រីនគរបាលដែលមានបេសកកម្ម ត្រូវមានឯកសារជាក់លាក់ច្បាស់លាស់ និងត្រូវចេះថែរក្សាការពារទ្រព្យសម្បត្តិរដ្ឋដែលក្រសួងផ្តល់ជូនឲ្យបានល្អ បន្តលើកទឹកចិត្ត និងតម្លើងឋានន្តរសក្ដិ មុខងារ ឬស្នើរប័ណ្ណសរសើរ លិខិតសរសើរដល់មន្ត្រីទាំងឡាយណា ដែលមានស្នាដៃ ឬការងារល្អ ក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃផងដែរ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ