កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី

កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី
នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងបានលុង ខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាព ឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ និងលោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តផងដែរ ។
 
លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរងខេត្ត បានមានប្រសាសន៍ថាខេត្តរតនគិរី គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលបានកំណត់ជាប៉ូលសេដ្ឋកិច្ចទីបួន ហើយបានចាត់ទុកថាវិស័យទេសចរណ៍ គឺជាមាសបៃតងដើម្បីទ្រទ្រង់ទៅដល់ខឿនសេដ្ឋកិច្ច នឹងឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការកំណត់ខាងលើនេះ ខេត្តរតនគិរីក៏បានចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនយោបាយទេសចរណ៍ ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស។ ក្នុងនោះខេត្តរតនគិរីក្រោមការដឹកនាំរបស់ឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត បានខិតខំរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាពទីក្រុង និងបានជ្រើសរើសយកក្រុងបានលុង ជាទីក្រុងបេក្ខភាពក្នុងការចូលរួមប្រឡងប្រណាំងទទួលយកពានរង្វាន់ អេកូឡាបិលផ្ការំដួល ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតឲ្យបាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
 
ឯកឧត្តម ច្រឡឹង សុមេធា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អគ្គនាយករងគ្រប់គ្រងឧស្សាកម្ម ទេសចរណ៍ និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ បានមានប្រសាសន៍ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់ ក្រុងខណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តពីរដ្ឋាភិបាលបានផ្តល់រង្វាន់ដល់ក្រុងខណ្ឌដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំនិងអភិវឌ្ឍ ក្រុងខណ្ឌ របស់ខ្លួនពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួ សំខាន់ៗក្នុងវិស័យទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាន នៅតាមបណ្ដាក្រុងស្រុកខណ្ឌ។ បន្ថែមពីនោះឯកឧត្ដមក៏បានសំណូមពរដល់លោកលោកស្រីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមេត្តាចូលរួមផ្តល់ជាយោបល់ស្ថាបនាកែលម្អដើម្បីឲ្យការងារចុះត្រួតពិនិត្យផ្ទៀងផ្ទាត់និងប្រជុំវាយតម្លៃចុងក្រោយសម្រាប់បេក្ខភាពក្រុងបានលុងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ