ជិះម៉ូតូលឿនមិនប្រុងប្រយ័ត្នបុកគោដើរឆ្លងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ 2 នាក់

ជិះម៉ូតូលឿនមិនប្រុងប្រយ័ត្នបុកគោដើរឆ្លងផ្លូវស្លាប់ម្នាក់របួសធ្ងន់២នាក់
 
យុវជន៣នាក់បានរងរបួសធ្ងន់ ខណះជិះម៉ូតូ១គ្រឿងបោះ
ពួយយ៉ាងលឿន ស្រាប់តែគោ១ក្បាលបានដើរឆ្លងកាត់ផ្លូវ ក៏ម៉ូតូមកដល់បុកយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន៣នាក់ ផ្លោងនៅចិញ្ចើមផ្លូវជាតិ ហើយគោក៏បានប្រកាច់ងាប់នៅនិងកន្លែងកើតហេតុ។
 
ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង១៥និង៣០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូសាប ស្ថិតនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេសស្រុកកូន
មុំ។
 
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ឃួន ពីភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាង
លើ មិនមានពាក់មួកសុវត្ថិភាព បន្ទាប់ពីដឹកបញ្ជូនទៅមន្ទីរ
ពេទ្យបង្អែកខេត្តស្លាប់តាមផ្លូវ។ចំណែកអ្នករួមដំណើរ២នាក់
១-ឈ្មោះ ប្រាក់ ថាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខ
របរជាងម៉ូតូរងរបួសធ្ងន់ មិនមានពាក់មួកសុវត្ថិភាព។
២-ឈ្មោះ ប្រាក់ ថេរ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ រង
របួសធ្ងន់ ទាំង៣នាក់មានទីលំនៅភូមិ-ឃុំជាមួយគ្នាមិនមានពាក់មួកសុវត្ថិភាព។
 
លោកថា ខណះទទួលបានព័ត៌មានភ្លាមបានចុះទៅដល់
កន្លែងកើតហេតុ ឃើញយុវជនទាំង៣នាក់នោះ ដេករណូករណែលរបួសធ្ងន់ ក៏យករថយន្តផ្ទាល់ខ្លួនរបស់លោក ដឹកបញ្ជូនយុវជនទាំង៣នាក់នេះ ទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរម៉ូតូបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែក២នាក់ទៀត របួសធ្ងន់សម្រាកនៅមន្ទីរពេទ្យខេត្ត។ រីឯសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
 
បច្ចុប្បន្នម្ចាស់គោត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕ 
 
(សូមបើកបរដោយមានការប្រុងប្រយ័ត្ននិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា)

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ