សិល្បករ សិល្បការិនីបានបង្ហាញទឹកចិត្តសប្បាយ រីករាយក្រោយឃើញការអភិវឌ្ឍនៅតាមព្រំដែន

សិល្បករ សិល្បការិនីបានបង្ហាញទឹកចិត្តសប្បាយ
រីករាយក្រោយឃើញការអភិវឌ្ឍនៅតាមព្រំដែន
 
នៅក្នុងដំណើរមកទស្សនកិច្ចនៅខេត្តរតនគិរីរបស់សមាគមសិល្បករខ្មែរប្រមាណជាង៥០នាក់ ពួក
គាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងក្តីរំភើបជាពន់ពេក ដោយបានឃើញផ្ទាល់ភ្នែក នូវការអភិវឌ្ឃន៍រីកចម្រើនលើគ្រប់វិស័យរបស់ខេត្តរតនគិរី។
 
ជាក់ស្តែង Dj ឃ្លាំង ដែលជាតារារ៉េប កម្ពុជាតំណាងសិល្បករ សិល្បការីបានបង្ហាញចំណាប់អារម្មណ៍ក្នុងឱកាសលោក និងក្រុមតារាដ៏ទៃទៀត បានទៅទស្សនាបង្គោលព្រំដែនលេខ៣០ លេខ២៩លើ៤
ច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះថា ឮ គេថា១០០ដង មិនស្មើឃើញភ្នែកម្តង ពីព្រោះតាមព្រំដែនមានការអភិវឌ្ឍស្ទើគ្រប់វិស័យ ដូច្នេះសូមកុំមានការភ័ន្តច្រឡំ និងការញុះញង់ពីជនអគតិមួយចំនួនតូចនោះអី ។
 
សូមបញ្ជាក់ថា សិល្បករ សិល្បការីចំនួន៥៤នាក់ ដឹកនាំដោយលោក ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិការក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ និងជាប្រធានក្រុម
ប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកស្រី ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ 
និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរបានធ្វើដំណើរទស្សនកិច្ចតំបន់ភូមិភាគឦសាន (CLV-D-DTA) នេះ ចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី០ ៣ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តើមចេញពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងបន្តដំណើរទៅទស្សនកិច្ចនៅខេត្តមណ្ឌលគិរី៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់