ដឹងការពិតហើយ ក្រោយសមត្ថកិច្ច ចុះបង្ក្រាបហាង Mode Stor បិទសំណុំរឿងបញ្ជូនទៅតុលាការ

ដឹងការពិតហើយក្រោយសមត្ថកិច្ចចុះបង្រ្កាបហាង Mode Storeបិទសំណុំរឿងបញ្ជូនទៅតុលាការ
(ភ្នំពេញ)៖យោងតាមពាក្យសុំថតសំណុំរឿងចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោកមេធាវី រិន ដេវីដ ជាមេធាវីតំណាងឲ្យលោក ប្រាក់ ចាន់តូ ក្រោយសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងរបាយការណ៍សំយោគលេខៈ៣២/២១របក ករណីឈានដល់ការចុះបង្រ្កាបហាង Mode Storeបន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១របស់ប្រជាពលរដ្ឋ រហូតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១លោក ចែ សុង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ និងសហការចូលរួមដោយលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ប្រធានក្រុមប្រតិបត្តិការទី៧ ដែលមានសមាសភាពចូលរួមពីលោកអភិបាលខណ្ឌរង, ចៅសង្កាត់ ,មន្ត្រី ក.ប.ប ,ប្រធានភូមិ ,នាយប៉ុស្ដិ៍ ,ប្រធានប៉ុស្ដិ៍បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងហាង Mode Storeស្ថិតនៅផ្ទះលេខ14BC ផ្លូវលេខៈ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនាំចូលរក្សាទុក ចែកចាយទំនិញ កាបូប នាឡិកា និងផលិតផលប្រើប្រាស់តុបតែងខ្លួនជាច្រើនសង្ស័យមិនមានប្រភពមាននិងច្បាប់ត្រឹមត្រូវ។
ក្នុងប្រតិបត្តិការនោះលោកស្រី ខេង ពិទូពុធធីតាបានឆ្លើយប្រាប់សម្ថកិច្ចថាខ្លួនជាម្ចាស់អាជីវករលក់ផលិតផលតាមអនឡាយនិងជាម្ចាស់ហាងឈ្មោះ Mode Store ដោយបានបើកតាំងពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្នមានផលិតផលជាច្រើនមុខដូចជា៖ នាឡិកា កាបូប វ៉ែនតា សម្លៀកបំពាក់ ដោយបានអះអាងថាផលិតទំាងនេះខ្លួនបាននាំចូលពីអាមេរិក បារាំង អង់គ្លេស អូស្រ្តាលី អាឡឺម៉ង អ៊ីតាលី ហើយផលិតផលដែលខ្លួនដាក់លក់ក្នុងហាងទាំងមូលលោកស្រីបានសុំច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលបានតែ២មុខប៉ុណ្ណោះគឺផលិតផលម៉ាក Mosbeau និងផលិតផលម៉ាក Loreal ដោយឡែកផលិតផលក្រៅពីនោះគឺលោកស្រីមិនមានសុំច្បាប់អនុញ្ញាតទេ។
យោងតាមរបាយការណ៍សំយោគបានឲ្យដឹងទៀត៖ក្រោយចុះត្រួតពិនិត្យឆែកឆេររួចសមត្ថកិច្ចបានរកឃើញផលិតផលចំនួន១២១ម៉ាក ចែកចេញជា៦មុខរួមមាន៖
-ផលិតផលកាបូបស្មើចំនួន២១៥កាបូប
-ផលិតផលវេនតាស្មើចំនួន១៨៧ដើម
-ផលិតផលគ្រឿងសម្អាងស្មើ១,២៥០ដប/កំប៉ុង
-ទឹកអប់ចំនួន៦៩៦ ដប
-នាឡិកាចំនួន៦៧៦គ្រឿង
-ផលិតផលសម្លៀកបំពាក់ស្មើ១៣៦ គូ/កំផ្លេ
សរុបផលិតផលទាំងអស់៦មុខស្មើនឹង៣,១៦០មុខ។
សូមជម្រាបជូនថា៖បើយោងតាមរបាយការណ៍សំយោងរបស់សមត្ថកិច្ច បានរកឃើញហាង Mode Store ដែលមានលោកស្រី ខេង ពិទូពុធធីតា និងឈ្មោះ ហ្សារ៉ន អ៊ុលវី ជាប់ពាក់ព័ន្ធករណីនាំចូល រក្សាទុក លក់ទំនិញដែលមានម៉ាកក្លែងបន្លំនិងផលិតផលផ្សេងទៀតក្លែងម៉ាក ក្លែងប្រភព ក្លែងប័ណ្ណធានា និងមិនសុច្ចរិតនឹងទំនិញ ដោយសមត្ថកិច្ចបានចាត់ទុកអំពើដូចជា៖
-ក្លែងបន្លំពាណិជ្ជសញ្ញា ឬពាណិជ្ជនាម។
-នាំចូល លក់ ប្រកាសលក់ ឬមានបំណងលក់ដោយមានចេតនានូវទំនិញដែលមានម៉ាកក្លែងបន្លំឬមានចេតនាផ្ដល់សេវា ។
-អំពើមិនសុច្ចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់។
-អំពើដែលទាក់ទងនឹងការអនុវត្តមិនសុច្ចរិតនឹងទំនិញ។
-ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយឬវិធីណាមួយក៏ដោយលើផលិតផលទំនិញនិងសេវាចំពោះ អត្តសញ្ញាណ, ប្រភព, ប្រភេទ, គុណភាពខាងរូបធាតុ ឬខាងទ្រង់ទ្រាយរាងកាយ ធាតុផ្សំបរិមាណជាដើម ដោយសមត្ថកិច្ចធ្វើការចោទប្រកាន់តាមមាត្រា ៦៤. ៦៦.៦៧ ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួដប្រជែងមិនស្មោះត្រង់, មាត្រា ៤១.៤៤ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, មាត្រា៦៣ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល និងសេវា,មាត្រា ៥៣២ .៥៣៣ នៃក្រមព្រហ្មទណ្ឌ។
ក្នុងរបាយការណ៍ដដែលបានបានឲ្យដឹងទៀតថា៖ លោកស្រី ខេង ពិទូពុធធីតា មានចេតនាធ្វើឲ្យបាត់វត្ថុតាងព្រោះបច្ចុប្បន្នលោកស្រីនៅតែបន្តឡាយលក់វត្ថុតាងដែលសមត្ថកិ្ចចបានត្រួតពិនិត្យរួច គត់ត្រា និងបញ្ជូនទៅតុលាការរួច ខណៈដែលមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការអនុញ្ញាតឲ្យលក់វត្ថុតាងទាំងអស់នោះឡើយ។
ទោះយ៉ាងណាសូមហាជនមានការប្រុងប្រយ័ត្នចំពោះការទិញផលិតផលពីហាង ម៉ូដ ស្ទ័រ មានចំនួន១២១ម៉ាក ពីព្រោះផលិតផលទាំងនោះជាវត្ថុតាងរបស់សមត្ថកិច្ចដែលបានគត់ត្រាក្នុងកំណត់ហេតុបញ្ចូនសំណុំរឿងទៅតុលាការដើម្បីរងចាំការវិនិច្ឆ័យ ជៀសវាងប្រជាពលរដ្ឋទទួលផលចោរកម្មនិងអំពើធ្វើឲ្យខូចខាតឬបាត់វត្ថុតាងរបស់សមត្ថកិច្ចដែលជាហេតុនាំទុក្ខដល់ខ្លួន។
ទោះបីជាយ៉ាងណាមហាជន ក៏ដូចជាម្ចាស់អាជីវករជាច្រើនធ្វើការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចបានចុះទុបស្កាត់ការចែកចាយនាំចូលចំពោះអ្នករកស៊ីមិនសុច្ចរិតនាំឲ្យបង្កភាពវឹកវរប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងសង្គមជាតិទាំងមូលក៏ដូចជាប្រជាពលរដ្ឋអ្នកទិញយកទៅប្រើប្រាស់ខាតបង់មាសប្រាក់ពេលវេលា ទិញយកប្រើមិនបានផលិតផលពិត មានគុណភាព និងសុវត្ថិភាពទៅវិញ ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដោយគ្រាន់តែចុះបញ្ជីក្លែងបន្លំភ្នែកសមត្ថកិច្ចប្រកាសពន្ធមិនត្រឹមត្រូវ ខណៈផលិតផលទាំងអស់នោះគឺសុទ្ធតែជាផលិតផលក្លែងក្លាយ ទង្វើរបស់ម្ចាស់ហាងឈ្មោះ ខេង ពិទូពុធធីតា ដែលជាម្ចាស់ហាងម៉ូដ ស្ទ័រ ធ្វើខូចតម្លៃកិត្តិយសចំពោះអាជីវករអ្នកស៊ីនាំចូលស្របច្បាប់ ដែលនាំឲ្យអតិថិជនបាត់បង់ជំនឿចិត្តដល់អ្នករកស៊ីត្រឹមត្រូវ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ