ក្រុមហ៊ុនញូ.ធី.រិច ឯ.ក រៀបចំកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ធទទួលផលគម្រោងលេីកកម្ពស់សុខភាពនិងសេដ្ឋកិច្ច
ក្រុមហ៊ុនញូ.ធី.រិច ឯ.ក រៀបចំកម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ធទទួលផលគម្រោងលេីកកម្ពស់សុខភាពនិងសេដ្ឋកិច្ច
ចេញផ្សាយ៖២០/០៧/២០២៤
ដោយ៖PY-News
នៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤មុខសាលាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវមានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផលគម្រោងលេីកកំពស់សុខភាពនិងសេដ្ឋកិច្ច។
លោកឆន ឆុំ ជំទប់ទី១ឃុំជំរះពេនតំណាងអោយលោកមេឃុំបានលេីកឡេីងថាប្រជាពលរដ្ឋបច្ចុប្បន្នត្រូវតែថែរក្សាសុខភាពទាំងអស់គ្នាគឺជាបញ្ហាចម្បងសម្រាប់មនុស្សទូទៅកាលពីរបបប្រល័យពូជសាសន៍ប្រជាពលរដ្ឋខ្មែរមានការភិតភ័យអំពីបញ្ហាសង្គ្រាមដោយធ្វើយ៉ាងណាឲ្យរួចផុតតែពីហានិភ័យសង្គ្រាមតែប៉ុណ្ណោះប៉ុន្តែពេលបច្ចុប្បន្ននេះពលរដ្ឋមានសុខសន្តិភាពពេញលេញគ្រប់ៗគ្នាហើយនៅឡើយបញ្ហាតែសុខភាពតែប៉ុណ្ណោះដូចនេះបងប្អូនប្រជាពលរដ្ឋគួរតែយកចិត្តទុកដាក់មកថែរក្សាសុខភាពនិងប្រើផលិតផលជាអាហារកោសិការផ្នែកកាហ្វេញូ.ធី.រិច.ជំនួយសុខភាពនិងជួយកាត់បន្ថយនូវបញ្ហាកេីតជំងឺផ្សេងៗបានយ៉ាងល្អ។
ក្នុងឱកាសនោះដែរលោកហាន សីហា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ញូ.ធី.រិច.ឯកក៏បានលើកឡើងអំពីគោលបំណងសំខាន់ៗដូចជា
១.ស្វែងយល់ពីការអនុវត្តគម្រោងលើកកម្ពស់សុខភាពនិងសេដ្ឋកិច្ចសហគមន៍ជាមួយអ្នកទទួលផលគម្រោងដោយផ្ទាល់។
២.ចងក្រងមេរៀនបទពិសោធន៍នៃការអនុវត្តគម្រោងដំបូងប្រចាំខេត្តតាកែវ។
៣.ឆ្លុះបញ្ចាំងការអនុវត្តគម្រោងនិងរៀបចំពង្រីកវិសាលភាពគម្រោងក្នុងខេត្តតាកែវ
លោកបានបន្តទៀតថាសហគមន៍ឃុំជំរះពេនស្រុកសំរោងខេត្តតាកែវយើងគឺត្រូវការចាំបាច់ណាស់បញ្ហាថែរក្សាសុខភាពបើយើងមិនមានសុខភាពល្អនោះទេទ្រព្យសម្បត្តិទាំងឡាយដែលយើងមានក៏មិនមានសេចក្តីសុខក្នុងការចាយវាយនោះដែរដោយការចំណាយលេីជំងឺលើសលុបធ្វេីអោយសេដ្ឋកិច្ចក្នុងគ្រួសារធ្លាក់ចុះដូចនេះហើយលោកចង់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ងាកមកប្រើប្រាស់កាហ្វេកោសិការ ញូ-ធី-រីច ដែលអាចជួយថែរក្សាសរីរាង្គកាយបានយ៉ាងច្រើន។
លោកបានបន្តទៀតថាដោយមានកត្តាសន្តិភាពដែលដឹកនាំដោយសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែដឹកនាំនាវាសន្តិភាពឱ្យឆ្ពោះទៅរកភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់អោយក្លាយជាអារិយប្រទេសដ៏មានសម្បូរបែបនាពេលខាងមុខទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងបច្ចុប្បន្នមានភាពសម្បូរសប្បាយរួមទាំងមានផលិតផលនាំចូលពីក្រៅស្រុកនៅក្នុងស្រុកដើម្បីបម្រើក៏ដូចជាការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្នកុំឲ្យមានជំងឺផ្សេងៗ។
ជាចុងក្រោយលោកក៏បានពាំនាំនៅគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជម្រះពេនស្រុកសំរោងខេត្តតាកែវរួមមាន អង្ករទឹកត្រី.ទឹកស៊ីអ៊ីវ.ត្រីខ មី និងថវិកាមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងភូមិទាំង ១៩ ក្នុងឃុំជំរះពេនផងដែរ។លោកអគ្គនាយកសូមថ្លែងអំណរគុណដល់តំណាងលោកមេឃុំជម្រះពេនលោកនាយ.នាយរងយប៉ុស្តិ៍និងប្រជាការពារភូមិដែលបានចូលរួមនាឱកាសនោះ៕