ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្ថរាជធានីភ្នំពេញ!

ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្ថរាជធានីភ្នំពេញ! 
 
ចេញផ្សាយ៖06/06/2024
ដោយ PY-News
 
ថ្មីទៀតហើយ ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម  រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣ កែងផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ 
 
ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងតឹងរឹងបំផុត ដោយចាប់ផ្តើម ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ គិតមកដល់ត្រឹមថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ បង្ក្រាបបាន ២៨លើក = ១៤៣នាក់
ក្នុងនោះរួមមាន៖
- ក្រុម AC = ១១នាក់ (មានប្រវត្តិ ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើសកម្មភាព ដេញកាប់ និងគប់គ្នា នៅចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ)។
- ក្រុម លូ៥(៩៨) = ០៦នាក់ (មានការពាក់ព័ន្ធករណីក្រុមដេញកាប់គ្នានៅមុខរបងព្រលាន យន្តហោះ ពោធិ៍ចិនតុងនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤)។
- ក្រុម ZK (សាំងគីម) = ០១នាក់ (មានប្រវត្តិ ដេញកាប់ក្រុម JR (ចង្រិត) ឲ្យខូចម៉ូតូ ០២គ្រឿង នៅម្តុំស្ទឹងមានជ័យ និងធ្លាប់ដេញវាយសិស្សអនុវិទ្យាល័យទួលអំពិល)
- ក្រុម EH = ០៣នាក់ (មានប្រវត្តិ ដេញវាយគ្នាដោយប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយក្រុមទំនើងផ្សេងទៀត មិនស្គាល់ឈ្មោះ ក្នុងអំឡុងឆ្នាំ២០២១និងដើមឆ្នាំ២០២៤ នៅម្តុំអនុវិទ្យាល័យទួលអំពិល)។
- ក្រុម TTP (ទួលទំពូង) = ២១នាក់ (ប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ នៅចំណុចផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ)។
- ក្រុម DMS (ក្រុមដើមស្តៅ) = ០៨នាក់ (ពាក់ព័ន្ធ ឆក់ទូរស័ព្ទចំនួន០២លើក ចំណុចផ្លូវ ជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឬស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង្រ និងធ្លាប់ វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀកម្ពុជា, ចំណុចលូប្រាំ និងម្តុំទួលពង្រ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួស មានស្រាល និងមានធ្ងន់។
- ក្រុម N.K.V (នាគវ័ន្ត) = ០៥នាក់ (ពាក់ព័ន្ធប្រមូលផ្តុំគ្នា បង្ហោះម៉ូតូ តាមដងផ្លូវនាម៉ោង០៣ទៀបភ្លឺ នៅចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម និងនៅ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ៨៨ នាក់ផ្សេងទៀត ជាក្មេងទំនើងពុំមានឈ្មោះក្រុម និងមួយចំនួនជាសិស្សសាលា ដែលខ្លះពាក់ព័ន្ធករណីប្រមូលផ្តុំគ្នា ជក់គ្រឿងញៀន ជក់កញ្ឆា ជក់វ៉ែប លេងបៀ បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងរថយន្តខុសបច្ចេកទេសបើកក្នុងល្បឿនលឿនបន្លឺសម្លេងខ្លាំងៗ ផឹកស៊ីចាក់ធុងបាស់ នៅតាមទីសាធារណៈពេលយប់អធ្រាត្រ។ល។ 
 
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

ព័ត៌មាន ថ្មីៗ

ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ!​
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ