ឯកឧត្តមកិត្តិសង្គហហបណ្ឌិត គន់ គីម អញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី

ឯកឧត្តមកិត្តិសង្គហហបណ្ឌិត គន់ គីម អញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី
 
នៅរសៀល ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជា អនុប្រធាននិងជាអគ្គលេខា
ធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមា
គមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានកិត្តិ
យស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី. ប្រធានសមាគមអតីតយុទ្ធជនខេត្តរតនគិរី លោក-លោកស្រី លោកអនុប្រធាន គណៈកម្មាធិការ ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន និងសមាជិកលេខាធិការ
ដ្ឋាន ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន គណៈកម្មាធិការ ក្រុង-ស្រុក ប្រធាន-អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ក្រុង -ស្រុក និងប្រធានសាខា ស.អ.ក ឃុំ-សង្កាត់ ប្រធានគណៈកម្មាធិការ ស.អ.ក. ក្រុង/ស្រុក  និងអ្នកពាក់ព័ន្ធជាច្រើនរូប។
 
បន្ទាប់ពី លោកឧត្តម សេនីយ៍ត្រី មុយ សុផាត មេបញ្ជា
ការតំបន់ប្រតិបត្តិការសឹករងរតនគិរីនិងជាប្រធានគណៈ
កម្មាធិការ ស.អ.ក. ខេត្ត បានអានរបាយការណ៍សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី រួចមក ឯកឧត្ដម ញ៉ែម សំអឿន មានប្រសាសន៍លើកឡើងថា  អតីតយុទ្ធជន គឺជាជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជានិមិត្តរូបនៃ ស្មារតី លះបង់ ពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតៗ មិនមានជនណាម្នាក់ មើលរំលងបានឡើយ។ឯកឧត្តម អភិបាលខេត្តបន្តថា ស្ថិតក្នុងដំណាក់កាលថ្មីនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់
កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតយុទ្ធជនគឺបន្តបានការតម្លើងប្រាក់ប្រចាំឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។ ជារួមសមាគមអតីតយុទ្ធជនក្រោមការដឹកនាំ
របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធាន
ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានខិតខំក្នុងការពង្រឹង ពង្រីកតួនាទីរបស់អតីតយុទ្ធជន ក្នុងការកែសម្រួលជីវភាពរស់នៅដើម្បីឆ្លើយតបទៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
 
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់សមាគមខេត្ត។ ឯកឧត្តមក៏ បានមានប្រសាសន៏លើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុក
ដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។
 
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីក៏ដូចជាថ្នាក់ដឹកនាំសមាគម តាមបណ្តាខេត្តដ៏ទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន។

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​