លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់!

លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់!
 
ថ្ងៃច័ន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការរៀបចំ និងផ្តួចផ្តើមគំនិតដោយ លោក ធារ៉ា មុន្នីឧត្តម ក្នុងការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) បានដឹកនាំក្រុម ព្រមទាំងមានការចូលរួមពីសប្បុរសជន ទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៍នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់។ 
 
កញ្ចប់ជំនួយសប្បុរសធម៍រួមមាន បរិក្ខារជំនួយដល់ការសិក្សាដូចជា កង្ហារ ម៉ាសុីនចំរោះទឹកស្អាត ឧបករណ៍បញ្ចាំងស្លាយ ម៉ាសុីនព្រីនធើរ ទឹកថ្នាំព្រីនធើរ ឈើច្រត់សំរាប់ជនពិការ និងស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ ត្រីខរ ទឹកត្រី ទឹកសុីអុីវ ទឹកសណ្តែកបំប៉ន ព្រមទាំងម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់សិស្សចំនួន៣៥០នាក់។ 
 
កញ្ចប់ជំនួយសប្បុរសធម៍នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថមការខ្វះខាតផ្នែកបរិក្ខារផ្គត់ផ្គង់ចាំបាច់របស់សាលារៀន  ទ្រទ្រង់កម្មវិធីបង្ហាត់បង្រៀន ដោះស្រាយចំណូលចំណាយ ព្រមទាំងអភិវឌ្ឍន៍កែលំអរក្នុងបរិវេនសាលារៀនបានមួយកំរិតផងដែរ។
 
សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖
- លោក Vanna San និងក្រុមគ្រួសារ (USA)
- លោក Sokhan Sok ជាមួយ លោកស្រី Kea Yang និងក្រុមគ្រួសារ (USA)
- លោក Phalla Eang and លោកស្រី Dominic Chea (USA)
- លោកស្រី Sophy San ជាមួយ លោក Viceth និងក្រុមគ្រួសារ (USA)
- លោក Bunpheng Ly ជាមួយ លោកស្រី Kim Kim Sour និងក្រុមគ្រួសារ (USA)
- លោកស្រី Sokhom Young (USA)
- លោក Chamroeun Sun ជាមួយ លោកស្រី Chenda Hy និងក្រុមគ្រួសារ(USA)
- Tha Smith and Charles Smith (USA)
- Chhoeung Srey Oun and Eang Menghong (USA)
- លោក ហេង វ៉ាពុទ្ធិរាជ
- លោក ទេព បូវីន និង សប្បុរសជន ដទៃទៀត។
 
ក្នុងពេលកន្លបមក ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) តែងតែចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសប្បុរសធម៍ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ។

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ