ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!

ពិរុទ្ធជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ! 
 
ពិរុទ្ធជនឈ្មោះ ប៉ែន រិទ្ធី ហៅ ម៉ូវ ហៅ ហ៊ាយួន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជាមេជួញដូរគ្រឿងញៀនដ៏សកម្មមួយរូប ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចវិនិច្ឆ័យសេចក្តី ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ០៣ឆ្នាំ (បីឆ្នាំ) និង ពិន័យជាប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ ២៩ បុរីពិភពថ្មី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ហើយកន្លងមកជននេះ តែងតែមានភាពប៉ិនប្រសប់ ក្នុងការសម្ងំលាក់ខ្លួនគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចអស់ជាច្រើនឆ្នាំ រហូតដល់តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ៣៧៧ «ង» ដចន ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចេញដោយលោក ស សំណាង ចៅក្រមជុំនំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ផងដែរ៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង