ស្ងាត់ដូចចោលសេះ ករណីលោកស្រី ជា សុខឡេង វាយទាត់ធាក់ក្បាលអ្នកសារព័ត៌មាននៅខេត្តព្រះសីហនុជិតពីរឆ្នាំហើយ នៅតែមិនទាន់បានទទួលភាពយុត្តិធម៌
ជិត២ឆ្នាំហើយ នៅតែមិនទាន់បានទទួលយុត្តិធម៌
ខេត្តព្រះសីហនុ÷ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាអ្នកសារព័ត៌មានទូទាំងប្រទេស ពិតជាចង់ដឹងណាស់ថា តើពេលណាទើបតុលាការខេត្តព្រះសីហនុ សម្រេចយក សំនុំរឿងលេខ៤២៥ ចុះថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០មកដោះស្រាយបន្តទៀតនោះទេខណះជនរងគ្រោះទន្ទឹងរងចាំយុត្តិធម៌អស់រយះពេលជិត២ឆ្នាំកន្លងមកហើយនៅតែគ្មានពន្លឺយុត្តិធម៌អ្វីសោះ។
លោក ដួង ច័ន្នបូរិទ្ធ ដែលជាអ្នកយក ពត៌មានអោយ ស្ថានីយទូរទស្សន៍ MSJ TV ប្រចាំការនៅខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថា÷រឿងលោកស្រី ជា សុខឡេង នឹងកូនប្រុសបង្កើតរបស់ខ្លួនបានប្រើអំពើហឹង្សាមកលើររូបលោក តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះ មានរយះពេលជិត២ឆ្នាំមកហើយ ដែលរូបលោកមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ រីឯជនបង្កទាំងពីរនាក់ម៉ែនិងកូននៅតែដើរហើរយ៉ាងសេរីនោះ តើឯណាទៅច្បាប់នឹងយុត្តិធម៌?
ជាក់ស្ដែងប៉ុន្មានខែមកនេះ ភាគីខាងលោកស្រី ជា សុខឡេង បានយកយន្តហោះដ្រូន(Drone )ដោយបំពាក់កាមេរា( Camera )បញ្ជាចំងាយឆ្ងាយ មកបង្ហោះនៅលើរដំបូលផ្ទះរបស់លោកសឹងតែរាល់ថ្ងៃថត ផ្តិតយករូបភាពក្នុងចេតនាទុច្ចរិត បំភិត បំភ័យ គំរាមកំហែង ក្រុមគ្រួសារលោកទៀតផង។
លោក ដួង ច័ន្នបូរិទ្ធ បន្តទៀតថាពេលខ្លះលោកត្រូវបានយន្តហោះដ្រូន(Droin)របស់លោកស្រី ជា សុខឡេង និងកូន ព្រមទាំងបក្សពួកបង្ហោះថតផ្ទះ និងក្រុមគ្រួសាលោកជាជីវិតឯកជន មានពេលខ្លះក្រុមគ្រួសារលោកនិងលោកកំពុងតែងូតទឹកក៏ឃើញយន្តហោះនេះហោះថតរូបភាពទៀតផង នេះបង្ហាញថា លោកស្រី ជា សុខឡេង ពិតជាមានជេតនាទុច្ចរិតមកលើក្រុមគ្រួសារលោកពិតប្រាកដមែន។
លោក ដួង ច័ន្ទបូរិទ្ធ ថាតើលោកស្រី ជា សុខឡេង មានទំនាក់ទំនងអ្វីជាមួយតុលាកាបានជាតុលាកាមិនចាត់ការលើបុគ្គល ជា សុខឡេង នឹងកូនអ្នកស្រីដែលប្រើហឹង្សាមកលើលោកដែលជាអ្នកយកពត៌មានបែបនេះ។
ម្យ៉ាងវិញទៀត លោកស្រី ជា សុខឡេង ពិតជាមានឈ្នោះបោះសំលេងយ៉ាងខ្លាំង នៅខេត្តព្រះសីហនុ ជុំវិញរឿងអាស្រូវទិញដីខ្យល់នៅខេត្តព្រះសីហនអាងតែខ្លួនមានលុយចាយមិនអស់នោះ ហើយបុគ្គល ជា សុខឡេងរូបនេះតែងតែប្រើប្រាស់ឥទ្ធិពលអំណាចទឹកប្រាក់ដណ្តើមកាន់កាប់ដីធ្លីប្រជាពលរដ្ឋទៀតផង។
លោក ដួង ច័ន្ទបូរិទ្ធ នៅតែសង្ខឹមនឹងជឿរជាក់ថា ពន្លឺយុត្តិធម៌និងមាន មិនអាចរលត់ជារាងរហូតនោះទេ ថ្ងៃណាមួយប្រធានតុលាកាសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ពិតជាអាចជួយរកយុត្តិធម៌ជូនរូបលោកនិងពលរដ្ឋរងគ្រោះដ៏ទៃទៀត ដែលកំពុងរស់នៅរងការរំលោភបំពានពីសំណាក់លោកស្រី ជា សុខឡេង និងកូន ព្រមទាំងបក្សពួកប្រើអំពើហឹង្សានឹងរំលោភសិទ្ធរស់នៅក្រុមគ្រួសារលោកផងដែរ។
គួររំលឹកផងដែរថាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៤:00 នាទីល្ងាច មានករណី ប្រើអំពើហឹង្សាដោយចេនាគ្រោងទុកជាមុនបង្កឡើងដោយលោកស្រី ជា សុខឡេង នឹងកូនប្រុស បានវាយទាត់ធាក់ក្បាលលោក ដួង ច័ន្ទបូរិទ្ធ សហការីស្ថានីយទូរទស្សន៍MSJ TV នឹងបំផ្លាញសំភារៈប្រើប្រាស់នៅពេលលោកកំពុងចុះយក ពត៌មានមួយកន្លែងស្ថិតត្រង់ចំនុច ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយមកសំនុំរឿងនេះក៏ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ លើកយកមកសម្រេចនៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ ដោយបង្គាប់អោយភាគីជនបង្កសងជម្ងឺចិត្តមកខាងជនរងគ្រោះលោក ដួង ច័ន្ទបូរិទ្ធ ចំនួន១លានរៀលហើយតុលាកាខេត្តព្រះសីហនុនឹងមិនតម្រូវឲ្យជនបង្ក អនុវត្តទោសអ្វីនោះទេ ទើបរូបលោកកើតទុក្ខមិនសុខចិត្ត សម្រេចដាក់ពាក្យបណ្តឹង ប្តឹងបន្តមកសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់បានទទួលដំណឹងអ្វីនៅឡើយដែរ។
ជុំវិញបញ្ហានេះអ្នកសារពត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស្រី ជា សុខឡេង និងកូនប្រុសបាននោះទេ ដោយភ្នាក់ងារយើងពុំស្គាល់អាស័យដ្ឋាន និងពុំមានលេខទូរស័ព្ទទំនាក់ទំនងបស់លោកស្រី៕