អាវុធហត្ថរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត!

អាវុធហត្ថរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត! 
 
ចេញផ្សាយ៖២៣/០១/២០២៤
ដោយPY-News
 
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ឯកឧត្តម ឈុន វណ្ណឡេង នាយករង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត តំណាង ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកគ្រូ អ្នកគ្រូ ជាថ្នាក់ដឹកវិទ្យាស្ថាន ព្រមទាំងនាយទាហាន អាវុធហត្ថរាជធានីភ្នំពេញ ដែលជាសិក្ខាកាមចំនួន ៤០នាក់ទៀតផងដែរ។ 
 
ក្នុងឱកាសនោះ ឯកឧត្តម ឈុន វណ្ណឡេង បានឡើងមានមតិស្វាគមន៍ដល់ថ្នាក់ដឹកនាំ រួមនឹងសិក្ខាកាមទាំងអស់ របស់អាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។
 
ឆៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដែលបានអនុញ្ញាតឲ្យសិក្ខាកាម អាវុធហត្ថរាជធានីភ្នំពេញ ទទួលបាននូវចំណេះជំនាញនាពេលនេះ។ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា បានបន្តណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខ ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការសម្រាប់យកទៅបំពេញមុខងារភារកិច្ចក្នុងអង្គភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ