ប៉ូលីស ផាកពិន័យ ប៉ូលីស ! ក៏ព្រោះតែបើកម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព

ប៉ូលីស ផាកពិន័យ ប៉ូលីស ! ក៏ព្រោះតែបើកម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព
 
ចេញផ្សាយ៖២៧/១២/២០២៣
ដោយPY-News
 
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ដ្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ២នាក់ ចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ ក្រោយពីមន្ដ្រីនគរបាលទាំង២នាក់នេះ បើកម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព ត្រូវបានប្រជាពលរដ្ឋឃើញនៅតាមផ្លូវ ហើយថតបង្ហោះផ្សាយនៅលើបណ្ដាញសង្គម។
 
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាភ្លាមៗឲ្យមន្ដ្រីជំនាញ ហៅមន្ដ្រីនគរបាលចរាចរណ៍ទាំង២នាក់នេះ ចូលខ្លួនមកបង់ផាកពិន័យ ក្នុងករណីប្រព្រឹត្ដល្មើសចរាចរណ៍ បើកបរម៉ូតូគ្មានមួកសុវត្ថិភាព។
យោងតាមយោងកិច្ចសន្យា បានឲ្យដឹងថា មន្ដ្រីនគរបាលចរាចរណ៍ទាំង២នាក់នេះ ទីមួយ៖ មានឈ្មោះ ប៉ុល ជឿន ភេទប្រុស រស់នៅភូមិព្រៃស សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីពីរ៖ មានឈ្មោះ ជា តឿ ភេទប្រុស រស់នៅភូមិវត្ដស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពួកគេទាំង២នាក់ បានបញ្ជាក់ថា «ដោយមូលហេតុខ្ញុំបាទ បានបើកបរតាមឡានព្រូល ដែលបើកបុករត់ ទើបពួកខ្ញុំមិនបានពាក់មួក។ ខ្ញុំបាទព្រមទទួលកំហុសថា ខ្ញុំបាទពិតជាមិនបានពាក់មួក នៅពេលបើកបរតាមដងផ្លូវពិតប្រាកដមែន»។

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ