មន្ត្រីកងរាជអាវុធហត្ថម្នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត
 
ខេត្តរតនគិរី ៖ ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពី មន្ត្រីរូបនេះប្រើអំពើហឹង្សាទៅលើអ្នកដទៃ និងបង្ហោះហ្វេសប៊ុក ជេរប្រមាថថ្នាក់ដឹកនាំខេត្ត ជាសាធារណៈ បង្ហោះតាមបណ្ដាញសង្គម។
មន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី។
 
យោងតាមការឲ្យដឹងពីមន្ត្រីក្នុងជួរ កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១៦.០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចវត្តគិរីសោភ័ណ្ឌ(ហៅវត្តអូរភ្លង) ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជនល្មើសខាងលើ បានប្រើអំពើហិង្សាដោយចេតនា វាយទៅលើជនរងគ្រោះឈ្មោះ ម៉ក់ ល័ក្ខ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាចារ្យភ្លុក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ។ ប្រភពខាងលើបានបន្តទៀតថា នៅថ្ងៃកើតហេតុនោះ ម្ដាយរបស់ឈ្មោះ ទួង ចាន់ ឈ្មោះ ឈាង ប៉ោអ៊ាន អាយុ ៧៣ឆ្នាំ បានស្លាប់ដោយជម្ងឺកូវីដ-១៩។ មន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ចែង និងដឹកសព យកទៅបូជានៅវត្តគិរីសោភ័ណ្ឌ ហៅវត្តអូរភ្លង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងពេលកំពុង បូជាសព បានបន្តិចឈ្មោះ ទួង ចាន់ បានទៅដល់ហើយស្រែកសួរទៅលោកអាចារ្យភ្លុកឈ្មោះ ម៉ក់ ល័ក្ខ ថា អាណាឲ្យបូជា អាចារ្យក៏ឆ្លើយថា គ្រូពេទ្យឲ្យបូជា ពេលនោះឈ្មោះ ទូង ចាន់ ខឹងនឹងលោកអាចារ្យ ក៏បានយកដុំឥដ្ឋបម្រុងវាយទៅលើលោកអាចារ្យភ្លុក ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ចាប់ឃាត់ធ្វើឲ្យជ្រុះដុំឥដ្ឋនោះចេញពីដៃ បន្ទាប់មកឈ្មោះ ទួង ចាន់ ក៏ស្ទុះទៅវាយលោកអាចារ្យភ្លុក ត្រូវចំក្បាលមួយដៃ។ ក្រោយមកនៅវេលាម៉ោងប្រហែល ១៤.០០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ទួង ចាន់ ដែលមានគណនី facebook ឈ្មោះ Chheang Sok បានសរសេរក្នុងគណនីរបស់ខ្លួនបង្ហោះ ជេរប្រមាថថ្នាក់ដឹកនាំខេត្តជាសាធារណៈ ដោយខឹងក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋាបាលខេត្ត បានវិចខ្ចប់សពម្ដាយលោក យកទៅបូរជាភ្លាមៗ មិនទុកពេលឲ្យកូនបានធ្វើបុណ្យជូនអ្នកម្ដាយជាចុងក្រោយ។
បច្ចុប្បន្នឈ្មោះ ទួង ចាន់ ហៅ ឈាង សុខ ត្រូវបានព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តឲ្យឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ចាត់ការតាមនីតិវិធី។
 

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​