កវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា!

លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា!
 
ចេញផ្សាយ៖២០/១២/២០២៣
ដោយPY-News
 
លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យគួរជាទីមោទក។ 
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន (Royal Military College – Duntroon) រាជធានីកង់បេរ៉ា លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យ និងបំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី (ក្នុងនោះសិក្ខាកាមម្នាក់ៗ ត្រូវសិក្សារយៈពេល៣ឆ្នាំនៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីនិងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់ បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។
 
លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលពេលត្រឡប់មកកម្ពុជាវិញ នាយទាហានទាំងពីររូបនេះនឹងចូលរួមបំពេញការងារជូនកងយោធពលខេមរភូមិន្ទ និងត្រូវបានទទួលចូលជាសមាជិកក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬហៅកាត់ថា RARA ដែលមានលោក សៀ ទីន ជាប្រធានក្រុមផងដែរ។
 
ពិធីបញ្ចប់ការសិក្សារបស់ លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម ត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាព សិក្ខាកាម យោធា ដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តម អគ្គទេសាភិបាលប្រមុខរដ្ឋអូស្ត្រាលី រួមទាំងតំណាងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពការពារជាតិអូស្ត្រាលី មេបញ្ជាការកងទ័ពជើងគោក និងតំណាងប្រទេសកម្ពុជាដែលមានវត្តមានជាពិសេសនៃគណប្រតិភូកងយោធពលខេមរភូមិន្ទដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជឺនបូរាណ ចន្ទ័បូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់។
 
ព្រះរាជាណាចក្រកម្ពុជាជាប្រទេសស្នេហាសន្តិភាព តែក៏ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យការពារជាតិ ដើម្បីធានាឲ្យបាននូវកិច្ចការពារបូរណភាពទឹកដី ស្ថេរភាព ការអភិវឌ្ឍ ព្រមទាំងសន្តិភាពដែលបានមកទាំងលំបាក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ បានសហការជាមួយបណ្ដាប្រទេសជាមិត្ត បញ្ចូនសិក្ខាកាមនាយទាហានវ័យក្មេងទៅធ្វើការសិក្សា និងហ្វឹកហ្វឺននៅក្រៅប្រទេស ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទាំងនោះមកជួយកសាងមូលដ្ឋានគ្រឹះក្នុងវិស័យការពារជាតិនៅក្នុងប្រទេសឲ្យកាន់តែរឹងមាំ និងឋិតថេរគង់វង្ស។
 
កន្លងមក ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី បានចូលរួមបំពេញការងារជូនអង្គភាពជាច្រើន នៃកងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងត្រូវបានទទួលស្គាល់ជាប្រភពធនធានដ៏ល្អដើម្បីបន្តការដឹកនាំទៅថ្ងៃអនាគត ពីសំណាក់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទផងដែរ៕

ព័ត៌មាន ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តជួបសម្ដែងការគួរសម និងសំណេះសំណាល
ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល