សង្ស័យម្នាក់ ត្រូវបានអាវុធហត្ថខេត្តតាកែវចាប់ឃាត់ខ្លួនពាក់ព័ន្ធនិងថ្នាំញៀនជិត ១គីឡូក្រាម

ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថខេត្តតាកែវចាប់ឃាត់ខ្លួនពាក់ព័ន្ធនិងថ្នាំញៀនជិត ១គីឡូក្រាម
 
ចេញផ្សាយ៖២៥ ខែវិច្ឆិការ ឆ្នាំ២០២៣
PY-News
 
សំរោង៖  ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនដកហូតបានថ្នាំញៀនជិត ១គីឡូក្រាម រួមនិងដកហូតបានវត្ថុតាងមួយចំនួន។
យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្ដែង នៅចំណុចផ្ទះទុកចោល ស្ថិតភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
      ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖
  -  ឈ្មោះ អៀម ជូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (រក្សាទុកជួញដូរនិងប្រើប្រាស់ ) រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង  ស្រុកសំរោង ខេត្តតាកែវ ដកហូតវត្ថុតាងបានរួមមាន៖
- ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ធំ ទម្ងន់ : ៩៥៥,៦០ក្រាម ( ប្រាំបួនរយហាសឹបប្រាំក្បៀសហុកសឹបក្រាម ថ្នាំសុទ្ធ )។
- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
- ទូរសព្ទ័ចំនួន ០២គ្រឿង ម៉ាកអូប៉ូទាំង២ (ខូច១)
- ម៉ូតូចំនួន ០២គ្រឿង ម៉ាក់វីន័រគ្មានខោអាវគ្មានផ្លាកលេខ និង ០១គ្រឿងទៀតមិនស្គាល់ម៉ាក ពាក់ផ្លាកលេខ ភ្នំពេញ1GN6453 
- សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
    បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធី។

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង