ប្រធានសាលាដំបូង និង ប្រធានអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជាមួយមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ជួបគ្នារឹតចំណងកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមួត!

បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញអំពីការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងស្ថាប័នតុលាការ ស្ថាប័នអយ្យការ និងស្ថាប័នអាវុធហត្ថ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងស្អិតរមួត។ 
 
ក្នុងជំនួបរវាងស្ថាប័នទាំង៣ខាងលើ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក្នុងនាមម្ចាស់ផ្ទះ បានធ្វើការបង្ហាញនូវបទពិសោធន៍គ្រប់គ្រងដឹកនាំរបស់លោកផ្ទាល់ ក៏ដូចជាការកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៃទីបញ្ជាការក្នុងរយៈកាលកន្លងមក ជូនដល់ភ្ញៀវ បានទស្សនាសព្វកន្លែងផងដែរ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ