ល្បីថាលោក អ៊ុង រតនាប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី និងមន្ត្រីក្រោឱវាទជំនាញខាងលួចវ៉ាក់សាំងការពារកុមារនិងទារកលក់ឥឡូវត្រូវបានបែកធ្លាយហេីយ

អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ ជំងឺ លោក អ៊ូ ដេត និងលោក អ៊ុង រតនាប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី កំពុងរងការចោទថា ប្រព្រឹត្តរឿងមិនប្រក្រតីជាច្រើន ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្មី ស្រាវជ្រាវរកជនឃុបឃិតលួចវ៉ាក់សាំងលក់ ដើម្បីជួយសង្រ្គោះដល់កុមារ និងទារកក្នុងខេត្តរតនគិរី 
 
លេចធ្លាយចេញមកក្រៅ ទាក់ទិនករណីឃុបឃិតលួចវ៉ាក់សាំងកន្លងមក រហូតដល់សព្វថ្ងៃនេះ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី បានទទួលការផ្គត់ផ្គង់វ៉ាក់សាំងពីក្រសួងសុខាភិបាល ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត និងស្រុកប្រតិបត្តិ ។ហើយស្រុកប្រតិបត្តិបើកបន្តទៅដល់មណ្ឌលសុខភាព  ដើម្បីកាត៎បន្ថយអត្រាស្លាប់របស់ទារក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែរយះពេល2ឆ្នាំកន្លងមកនេះអត្រាគ្របដណ្តប់វ៉ាក់សាំងនៅខេត្តរតនគិរីនៅមានកំរិតទៀប ស្ទើរមិនគួរអោយជឿ តើនេះមកពីមូលហេតុអ្វី? ទារកដែលទើបសំរាលក្នុងចំណោម10នាក់ ស្ទើរមិនបានទទួលថ្នាំបង្ការ តាមប្រតិទិនរបស់ក្រសួងសុខាភិបាល តើវ៉ាក់សាំងដែលក្រសួងផ្គត់ផ្គង់បាត់ទៅទីណា? ឬក្រសួងមិនបានផ្គត់ផ្គង់ ទាំងនេះជាប្រភពលើកឡើងរបស់មន្ត្រីតាមមូលដ្ឋានសុខាភិបាលក្នុងខេត្តរតនគិរី។
    ជាក់ស្តែងនៅក្នុងពិធីសំណេះសំណាលនិងប្រកាស តំណែងអនុប្រធានមន្ទីរទី6(ទើបឡើងថ្មីម្នាក់ទៀត 3ខែមុនថែម2នាក់រួចហើយ)កាលពីពេលកន្លងទៅ  ឆ្នាំ 2023 ។ជាមួយគ្នានេះ មានការលើកឡើងពីសំណាក់ប្រធានស្រុកប្រតិបត្តិចំនួន2 ថាការចាក់វ៉ាក់សាំងជូនកុមារ និង ទារកទើបនិងកើត នៅតាមមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តមានការធ្លាក់ចុះខ្លាំង ដោយមូលហេតុ មិនមានវ៉ាក់សាំងពីមន្ទីរផ្តល់អោយ មន្ត្រីទាំងអស់មានការងឿងឆ្ងល់ជាខ្លាំង ដោយឃើញលោកអនុប្រធានការិយាល័យឡើងទៅបើកវ៉ាក់សាំងស្ទើររាងរាល់អាទិត្យ។តាមការអោយដឹងពីមន្រ្តីមួយចំនួនបានប្រាប់ថាវ៉ាក់សាំងនៅឆ្នាំ2022 ស្ទើរគ្មានវ៉ាក់សាំងសំរាប់ប្រើ ហើយសម្រាប់ នៅឆ្នាំ2023វិញក៏ដូចគ្នាដែរ។
បើផ្អែកតាមប្រភពខ្លះបានអោយដឹងថា រឿងអស់នេះមានការឃុបឃិតគ្នាជាប្រពន្ឋ័រវាងលោកអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ ជំងឺ លោក អ៊ូ ដេត និងលោក វេជ្ជបណ្ឌិត អ៊ុង រតនាប្រធានមន្ទីរសុខាភិបាលជាថ្នាក់លើ។ ជាក់ស្តែងគ្រាន់តែនៅត្រីមាសទី3ឆ្នាំ2023នេះ ចំនួនវ៉ាក់សាំងដែលបាត់មានច្រើនដូចជា÷
 
វ៉ាក់សាំង Hepatitis B ៣ ត្រីមាសទទួលបានពីក្រសួង សុខាភិបាល6340dose បើកអោយ OD បកែវ ចំនួន៣ត្រីមាស    OD បានលុង ៦២០ ដូស ។នេះតាមរបាយការណ៏របស់ OD ទាំង២ ស្រុក។ ចំពោៈវ៉ាក់សាំង JE ទទួលពីក្រសួងសុខាភិបាល 6550dose បើកផ្តល់អោយ OD Borkeo 1250dose ក្នុង៣ត្រីមាស. OD បានលុង 1800Dose ហើយមកដល់ពេលនេៈ វ៉ាក់សាំង ទាំង២ នៅក្នុង Stock គីអត់មានទេ ។
អត្រាមិនប្រកក្រតី មន្ទីរសុខាភិបាលខេត្តរតនគិរីមានច្រើន សូម មេត្តាជួយបើកការសើបអង្កេតនឹងផ្តល់យោបល់ដោយគោរពដ៏ខ្ពង់ខ្ពស់ ។
  នេះគ្រាន់តែរឿងវ៉ាក់សាំង ហើយមានរឿងមិនប្រក្រតីជាច្រើនទៀតដូចជាស្នើសុំតែងតាំងក្នុងមុខតំណែង ជាអនុប្រធានមន្ទីរដែលរំលោភលើប្រកាស អន្តរក្រសួង និង  អនុក្រិត្យរាជរដ្ឋាភិបាល ដូចជាយកមន្រ្តី ធ្វើការនៅស្រុកប្រតិបត្តិមិនមានតួនាទី ឡើងជាអនុប្រធានមន្ទីរ ឯមន្ត្រីយើងខ្ញុំធ្វើការនៅមន្ទីរជាអនុប្រធាន និងប្រធានការិយាល័យ បំរើកាងារ ជិត30ឆ្នាំ មិនបានឡើងតួនាទីទេ ទាំងនេះក៏ដោយសារយើងខ្ញុំមិនលុយ និងខ្សែរដូចគេនោះ។មានការលើកឡើងស្នើរសំណូមដូចខាងក្រោម÷ យើងខ្ញុំជាមន្រ្តីបំរើការងារនៅមន្ទីរ និង មន្ទីរពេទ្យ មណ្ឌលសុខភាពស្នើសុំ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្មី 
ទី  1- ស្រាវជ្រាវរកជនឃុបឃិតលួចវ៉ាក់សាំងលក់ ដើម្បីជួយសង្រ្គោះដល់កុមារ និងទារកក្នុងខេត្តរតនគិរី ព្រោះថាវ៉ាក់សាំងបាត់ចំនួន2ឆ្នាំហើយ ។
 
ទី  2-សូម ឯកឧត្តម រដ្ឋមន្រ្តី មេត្តា តែងតាំងមន្ត្រីតាមឋានុក្រមផង ដើម្បីលើកទឹកចិត្ត ដល់មន្រ្តីដែលខិតខំបំពេញការងារយូរឆ្នាំហើយ បានទទួលការលើកទឹកចិត្ត ស្របតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
  3-ការតែងតាំង សូមអោយ វាយតម្លៃអំពីស្នារដៃការងារផង។ ដូចករណី តំឡើងតួនាទីខ្លះមានប្រវត្តិមិនល្អ ពាក់ពន្ធ័ និងការលួចឱសថនៅមន្ទីរពេទ្យខេត្ត  6-7ឆ្នាំមុន បែជាឡើងតំណែងជាអ្នកគ្រប់គ្រងទៅវិញ។
អង្គភាពសារពត៍មានយើងខ្ញុំរីករាយរាល់ការពន្យល់បំភ្លឺបកស្រាយ ពីសំណាក់ អស់លោក លោកស្រី ម្ចាស់សាមុីនូវរៀងរាល់ម៉ោងធ្វើការ តាមរយះទូរស័ព្ឌលេខ   : 017626007!! សូមអរគុណ!!!

ព័ត៌មាន ថ្មីៗ

ទំនើងណាស់ ម៉ោង០៣ទៀបភ្លឺ នាំគ្នាបង្ហោះម៉ូតូ ពេញផ្លូវ ត្រូវបានជាប់សំណាញ់ អាវុធហត្ថរាជធានីភ្នំពេញ!
ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ សិស្សានុសិស្ស ត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះប្រើម៉ូតូ កង់ និងកង់អាគុយ ត្រូវតែពាក់មួកសុវត្ថិភាព!
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!
ឯកឧត្តមកិត្តិសង្គហហបណ្ឌិត គន់ គីម អញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី
នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី!
ក្រសួងមហាផ្ទៃ និង UNDP បន្តប្ដេជ្ញាខិតខំធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន