មន្រ្តីជាន់ខ្ពស់ខេត្តកន្ទូម ចូលជួបសម្តែងការគួរ សមជាមួយ ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី

មន្រ្តីជាន់ខ្ពស់ខេត្តកន្ទូម ចូលជួបសម្តែងការគួរ
សមជាមួយ ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី
ចេញផ្សាយ៖18/10/2023
PY-News
ក្នុងដំណើរមកបំពេញបេសកម្មនៅខេត្តរតនគិរី
លោកជំទាវ អុី ង៉ុក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកន្ទូមនៃសធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គិត ទ្រី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី។ ជំនួបនេះធ្វើឡើងនៅគេហ
ដ្ឋានឯកឧត្តម តំណាងរាស្រ្តស្ថិតនៅក្រុងបាន
លុង នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
 
ក្នុងជំនួបនេះ លោក ជំទាវ អុី ង៉ុក បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ ព្រមជាមួយនឹងការចូលរួមអបអរ
សាទរចំពោះ ឯកឧត្តម គិត ទ្រី ក្នុងឱកាសដែលឯកឧត្តម ជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលរតនគិរីក្នុងអាណត្តិថ្មីនេះ ។ លោក
ជំទាវ បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានិយាយជារួម និងនិយាយដោយឡែកខេត្ត
រតនគិរីនឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ា ណែតនាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ។ 
 
ជាការឆ្លើយតប ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី បានថ្លែងអំណរគុណចំពោះលោកជំទាវ អុី ង៉ុកអភិបាលរងខេត្តកន្ទូម ដែលបានឆ្លៀតឱកាសអញ្ជើញមកសម្តែងការគួរ
សម ជាមួយឯកឧត្តម។ឯកឧត្តមក៏លើឡើងពី
ចំណងមិត្តភាពវៀតណាម-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់
ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ក៏ដូច
ជាប្រជាជនខេត្តកន្ទូមនិងខេត្តរតនគិរីកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង