សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ពានជូន បេក្ខនារី លឹម សេរីហាន់នីកា ក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ពានជូន បេក្ខនារី លឹម សេរីហាន់នីកា ក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣
 
ចេញផ្សាយ៖០២/១០/២០២៣
PY-News
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី The Voice Cambodian រដូវកាលទី៣ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
 
កម្មវិធីនេះបានចាប់ផ្តើមដំណើរការមកអស់រយៈពេលជិតកន្លះឆ្នាំ ដោយគិតចាប់ពី ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ដែលមានបេក្ខជន បេក្ខនារី បានចូលរួមប្រកួតប្រជែងយ៉ាងច្រើនកុះករ ដែលបានសម្រាំងចេញពីតាមបណ្តាខេត្ត-ក្រុងនានា បានមកធ្វើការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ នៅក្រោយខ្នង Coach ទាំងបួននាក់។
 
ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប រួមមាន៖ ទី១.បេក្ខជន សាល បាទី, ទី២.បេក្ខនារី លឹម សេរីហាន់នីកា, ទី៣.បេក្ខនារី គឹម សុវណ្ណ, និង ទី៤.បេក្ខជន សួន សុវណ្ណចន្នី ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី តាមរយៈ ការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ។
 
ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខនារី លឹម សេរីហាន់នីកា បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី The Voiceឪ Cambodian រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១០០លានរៀល។ ចំណែកឯបេក្ខជន បេក្ខនារី ដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល ជាការលើកទឹកចិត្តផងដែរ៕

ព័ត៌មាន ថ្មីៗ

ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ!​
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ