ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ និង ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ និង ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)!
ចេញផ្សាយ៖២០ សីហា ឆ្នាំ២០២៤
PY-News
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា សមាជិក វរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺរបេងឆ្អឹងត្រគាកខាងស្ដាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់ និងបានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា ភ្លាមៗផងដែរ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិការបស់លោកមេបញ្ជាការ និងថវិកាដែលប្រមូលបានពី នាយ-នាយរង នៃ កម្លាំងវរអន្តរាគមន៍ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣លាន ២សែនរៀល, ភេសជ្ជៈចម្រុះ ០៨កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារលោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា ក្នុងការសម្រាកព្យាបាលផងដែរ៕